នៅក្នុងថ្ងៃសម្ពោធរឿង «ទឹកចិត្តម្តាយសម័យថ្មី» យក់ ឋិតរដ្ឋា ក៏បានចូលរួមជាតារាកិត្តិយសផងដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមក្នុងពិធីសម្ពោធរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដើម្បីគាំទ្រ Idol របស់ខ្លូន ។

Image may contain: 4 people, people standing and indoor

Loading...

តើ Idol របស់ យក់ ឋិតរដ្ឋា ជានរណា ?
យក់ ឋិតរដ្ឋា បានបណ្តើរគ្នាជាមួយស្វាមីចូលរួមពិធីសម្ពោធរឿង «ទឹកចិត្តម្តាយសម័យថ្មី » ក្នុងទឹកមុខរីករាយ នាងបានបញ្ជាក់ប្រាប់ថា «ថ្ងៃនេះមកចូលរួមគាំទ្រ Idol របស់ខ្ញុំ ខ្ញុំពិតជាចូលចិត្តស្នាដៃសម្តែងរបស់គាត់ខ្លាំងណាស់ ។ Idol របស់ខ្ញុំគឺអ្នកនាង អម្ពរ ទេវី ថ្វីត្បិតតែថ្ងៃនេះគាត់មិនបានចូលរួមសម្ពោធរឿងនេះក្តី តែក្នុងនាមខ្ញុំជាអ្នកគាំទ្ររបស់គាត់ម្នាក់ គឺខ្ញុំពិតជាចង់ឃើញស្នាដៃថ្មីរបស់គាត់ខ្លាំងណាស់ ។ ចង់និយាយថា «ស្រឡាញ់ និងចូលចិត្តគាត់» ។

Image may contain: 4 people

គួរបញ្ជាក់ផងដែរថា អ្នកនាង យក់ ឋិតរដ្ឋា បានចូលច្រៀងនៅក្នុងផលិតកម្មថោន ជាផ្លូវការហើយ ហើយបទចម្រៀងនាងជាច្រើនបទក៏បានថត និង ត្រៀមចេញនៅលើទីផ្សារក្នុងពេលឆាប់ៗជាបន្តបន្ទាប់ដែរ ថ្មីៗនេះ ផលិតកម្មថោន បានចេញឈុតខ្លីៗនៅក្នុង MV របស់ខ្លួនឲ្យទស្សនិកជនបានឃើញពីស្នាដៃថ្មីរបស់ យក់ ឋិតរដ្ឋា ច្រៀងរាំនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ៕ អាលីណា

Image may contain: 6 people, people smiling, people standingImage may contain: 3 people, indoorImage may contain: 6 people, people smiling, people standingImage may contain: one or more people, people standing and textImage may contain: 7 people, people smiling, people standingImage may contain: 3 people, people standing and indoorImage may contain: 5 people, people smiling, people standingImage may contain: 2 people, people smiling, people standing

ប្រភព៖ pmhotnews