បន្ទាប់ពីដឹងថាតារាចម្រៀងល្បីឈ្មោះ ឆាយ វីរៈយុទ្ធ បានភ្ជាប់ពាក្យស្ងាត់ៗបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកហើយនោះ មានប្រិយមិត្តអ្នកគាំទ្រជាច្រើនចង់ដឹងថា គូដណ្តឹងដ៏ស្រស់សោភារបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះជាកូនចៅអ្នកស្រុកណា ព្រោះបើតាមទំនងនារីរូបនោះមិនមែនជាអ្នកក្នុងចង្កោមសិល្បៈទេ ?

Image may contain: 2 people, people standing, flower and indoor

Loading...

តារាចម្រៀង ឆាយ វីរៈយុទ្ធ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយនារីស្រស់ស្អាតម្នាក់កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧ កន្លងទៅនេះ ដោយពិធីភ្ជាប់ពាក្យនោះមិនមានរៀចំធំដុំឡើយ ។ ក្រោយភ្ជាប់ពាក្យហើយមានការចង់ដឹងមួយថា តើគូដណ្តឹងរបស់លោក ឆាយ វីរៈយុទ្ធ ជានរណា ? ជាការពិតតារាចម្រៀង ឆាយ វីរៈយុទ្ធ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតមួយរូបឈ្មោះ សែ ចាន់ឌី ជាកូនចៅអ្នកខេត្តកំពង់ចាម ។

Image may contain: 6 people, people standing and indoor

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា គូដណ្តឹងរូបស្រស់របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលទើបនឹងបានភ្ជាប់ពាក្យហើយថ្មីថ្មោងនោះគឺជាកូនក្រមុំរបស់ថៅកែរោងម៉ាស៊ីនសម្បូរទ្រព្យម្នាក់ឈ្មោះ ហាក់ សែ នៅស្រុកព្រៃឈរ ទឹកដីខេត្តកំពង់ចាម ។ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងរូបនេះក៏បានប្រព្រឹត្តទៅនៅខេត្តកំពង់ចាមដែរ ជាហេតុធ្វើឱ្យលោកមិនបានអញ្ជើញមិត្តភក្តិសិល្បៈឱ្យចូលរួម ។

Image may contain: 3 people, table, food and indoor

គួរបញ្ជាក់ដែរថា បើទោះជាតារាចម្រៀង ឆាយ វីរៈយុទ្ធ បានភ្ជាប់ពាក្យក្រោមស្នាមញញឹមរបស់ចាស់ទុំទាំងសងខាងហើយក្តី ប៉ុន្តែលោកមិនទាន់បានកំណត់ពីពេលវេលាច្បាស់លាស់ដឹកដៃគូដណ្តឹងកញ្ញា សែ ចាន់ឌី ចូលរោងការនៅថ្ងៃណានៅឡើយទេ ។ ទន្ទឹមគ្នានោះដែរ លោក ឆាយ វីរៈយុទ្ធ ក៏បានឱ្យដឹងតាមរយៈព័ត៌មានមួយថា បើទោះជាលោកបានភ្ជាប់ពាក្យរួចហើយក្តី តែលោកក៏នៅតែបន្ត និង ពង្រឹងអាជីពសិល្បៈឱ្យកាន់តែប្រសើរថែមទៀតដែរ ៕ សាកល

Image may contain: 1 person, standingImage may contain: 4 people, people on stage and people standingអត្ថបទពាក់ព័ន្ធ ៖ ឆាយ វីរៈយុទ្ធ រំឭកអនុស្សាវរីយ៍កាលឆ្នាំ ២០០៦ ។ ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងរួចមកហើយនូវប្រវត្តិតស៊ូយ៉ាងស្វិតស្វាញរបស់តារាចម្រៀង ឆាយ ចាន់ឆោម ដែលមានឈ្មោះក្នុងវថីសិល្បៈថា ឆាយ វីរៈយុទ្ធ គឺពិតជាមានការតស៊ូគួរឱ្យ ស្ងើចសរសើរប៉ុនណា ។ កាលពីពេលថ្មីៗនេះតារាចម្រៀងដែលមានស្រុកកំណើតមកពីខេត្ត កំពង់ចាមរូបនេះ បានធ្វើឱ្យប្រិយមិត្តនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលលោកបានរំលឹកដល់អនុស្សាវរីយ៍កាលពីអំឡុងឆ្នាំ ២០០៦ ។

Image may contain: 1 person, smiling, suit

តារាចម្រៀងដែលកំពុងតែមានការពេញនិយមសម្រាប់ស្រទាប់យុវវ័យរូបនេះ បានបង្ហោះរូបថត មួយសន្លឹក ថតរួមគ្នាជាមួយនឹងបុរសម្នាក់ដែលលោកបានអះអាងថា ជាមនុស្សដំបូងអនុញ្ញាត ឱ្យលោកឡើងច្រៀងលើឆាកប្រគំតន្រី្តនៅតាមបណ្តាខេត្តនានា ។ ម្ចាស់បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» រូបនេះ បានសរសេរបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ ខ្លួនយ៉ាងដូច្នេះថា «លោក គង់ វិសាល គឺជាមនុស្សដំបូង ដែលផ្តល់វត្តមានដល់រូបខ្ញុំបាទក្នុង ការប្រគុំតន្ត្រីតាមបណ្តាខេត្តនានា ក្នុងអំឡុងឆ្នាំ ២០០៦» ។

Image may contain: 1 person, standing and suit

គូររំឭកផងដែរថា តារាចម្រៀង ឆាយ វីរៈយុទ្ធបានផ្លាស់ប្តូរជីវិតពីតារាចម្រៀងតាមភោជនីយ ដ្ឋាន និង បៀរហ្គាឌិន មកជាតារាចម្រៀងប្រចាំផលិតកម្មរស្មីស្ទឹងសែនកាលពីអំឡុងឆ្នាំ ២០ ០៥ ហើយជាពេលដែលលោកចាប់ផ្តើមច្រៀងថតដាក់ CD ជាលើកដំបូងផងដែរ ។ ដែលបទ ទីមួយរបស់លោកមានចំណងជើងថា «ត្រឹមមួយនាទី» ប៉ុន្តែនៅពេលនោះបទចម្រៀងរបស់ លោកហាក់ពុំទាន់មានការគាំទ្រច្រើននៅឡើយ ប៉ុន្តែដោយសារតែក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ នៅក្នុងវិថីសិល្បៈជាតារាចម្រៀងទើបធ្វើឱ្យលោកមានការតស៊ូពុះពារដោយមិនខ្លាចការនឿយហត់ ហើយនៅទីបំផុតក្តីប្រាថ្នាមួយនេះ ពិតជាបានសម្រចដូចការរំពឹងទុកមែន ៕ ប្រមាញ់តួ

Image may contain: 2 people, people smiling, people standing and indoorImage may contain: 1 personImage may contain: 1 personImage may contain: 1 person, suit and closeupImage may contain: 3 people, people smiling, people standing

ប្រភព៖ pmhotnews