ខេត្តកណ្ដាល៖ ក្រុមមន្ត្រីជំនាញ CMAC រកឃើញគ្រាប់បែកប្រភេទ MK82 ចំនួន៣គ្រាប់ ដែលទម្លាក់ពីយន្តហោះអាមេរិកនៅ មិនឆ្ងាយប៉ុន្មានពីសាលាស្រុកកណ្ដាលស្ទឹង ស្ថិតក្នុងភូមិគោកព្រីង ឃុំគោកត្រាប់ ហើយកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ត្រូវបានជីកយកចេញ និងដឹកជញ្ជូនយកទៅរក្សាទុកប្រកបដោយសុវត្ថិភាពហើយ ។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីន (CMAC) បានប្រាប់ថា មានគ្រាប់បែកជាច្រើនគ្រាប់ ត្រូវបានទ័ពអាមេរិកទម្លាក់ជញ្ជ្រំយ៉ាងព្រៃផ្សៃពីលើយន្តហោះ កាលពីសម័យសង្គ្រាម ដែលភាគច្រើននៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលជាផ្លូវលំហូជីមិញ ដើម្បីតាមសម្លាប់ពួកវៀតកុង (វៀតណាមខាងជើង) ប៉ុន្តែពេលទម្លាក់នោះ អ្នករងគ្រោះគឺប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទៅវិញ។

Loading...

យោងតាមប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន កងទ័ពចអាមេរិក បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ដែលមានទិន្នន័យទម្លាក់គ្រាប់បែកសរុបអស់ ២.៨លានតោន និងគ្រាប់បែកគីមីជាច្រើនទៀត ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ ដែលវិនាសកម្មនេះ មិនបានរាប់បញ្ចូលពីការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរផង៕

Image may contain: one or more people, outdoor and nature

Image may contain: one or more people, outdoor and nature

ប្រភព៖ kqube