មួយរយៈចុងក្រោយនេះ ពិធីការិនីរបស់ «អេប៊ីស៊ី» ត្រូវបានមហាជនផ្ទុះមតិរិះគន់យ៉ាងចាស់ដៃ ក្រោយពីបញ្ចេញកាយវិការ ដ៏ដូចជាពាក្យសម្ដីមិនសមរម្យ ឈ្លោះប្រកែកគ្នា គ្មានសណ្ដាប់ធ្លាប់ពេលកំពុងផ្សព្វផ្សាយព័ត៌មាន ។ ដោយឡែកថ្មីៗនេះ អតីតពិធីការិនីដ៏ស្រស់សោភា ឯក សុជាតា ហៅ សាសា បានប្រកាសជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងនៅតែបន្តគាំទ្រកម្មវិធីនេះដដែលព្រោះមូលហេតុមួយ ។

Image may contain: 1 person, hat, sunglasses and closeup

Loading...

អតីតពិធីការិនីក្នុងកម្មវិធីរាត្រីកម្សាន្ត សាសា បានប្រកាសនៅតែបន្តគាំទ្រកម្មវិធីរបស់ «អេប៊ីស៊ី» ដដែលទោះបីជាអាក់អន់ស្រពន់ចិត្តបន្តិចក្ដី ដោយសារកម្មវិធីមួយនេះបានជួយដល់ប្រជាជនច្រើនណាស់ក្នុងពេលកន្លងទៅ បើទោះបីជាពេលនេះពិធីការិនីក្នុងកម្មវិធីមួយនេះតែងតែឈ្លោះប្រកែកគ្នាមុខមហាជនមិនឈប់ក៏ដោយ ។

Image may contain: one or more people and closeup

ខណៈពេលបានឃើញពិធីការិនីរបស់ «អេប៊ីស៊ី» ឈ្លោះប្រកែកគ្នានៅចំពោះមុខមហាជន ស្រីស្រស់ សាសា ដែលជាអ្នកគាំទ្រកម្មវិធីនេះមួយរូបដែលនោះ បានបញ្ចេញយោបល់ថា «ហ៊ឺម ខ្ញុំក៏ចូលចិត្តមើល និង គាំទ្រកម្មវិធីរបស់អេប៊ីស៊ីដែរ តែដូចជាអន់ចិត្តណាស់ពេលឃើញទង្វើដែលគាត់ខុសម្តងហើយម្តងទៀតមិនព្រមកែ និង ទទួលរាល់ការទិទានរបស់មហាជន និង មិត្តគាំទ្របែបនេះ ក្នុងនាមគាត់ជាពិធីការិនីដែលស្អាតហើយមានចំណេះដឹងខ្ពស់ ម៉េចមកឈ្លោះគ្នាដូចផ្សារត្រីចឹង អត់អាសូរប្រិយមិត្តអ្នកមើល ឬ ស្តាប់ទេអី? ទោះជាអ្នកទាំងអស់ស្អប់គ្នា ឬ ចង់ស៊ីសាច់ហុតឈាមគ្នាមិនចង់និយាយជាមួយគ្នាយ៉ាងណាក៏ដោយ ក៏គួរតែកុំឈ្លោះគ្នា កុំចង់ឈ្នះចាញ់គ្នានៅមុខមហាជនពេលដែលកំពុងផ្សាយ អាណិតត្រចៀកអ្នកស្តាប់ និង អ្នកគាំទ្រផង (សុំទោសទុកជាមុនបើខ្ញុំនិយាយទៅខុស)

ខ្ញុំនៅតែគាំទ្រកម្មវិធីរបស់អេប៊ីស៊ី ព្រោះទង្វើល្អរបស់កម្មវិធីអេប៊ីស៊ីកន្លងមកបានជួយដល់ប្រជាជនច្រើន 👏 👏 »BeBe

Image may contain: one or more people, sunglasses, selfie, hat and closeupImage may contain: 1 person, sunglassesImage may contain: 1 person, sitting and indoorImage may contain: 1 person, closeupImage may contain: 1 person, sunglasses, selfie and closeupImage may contain: 1 person, sunglassesImage may contain: 1 person, phone, selfie and indoorImage may contain: one or more people, shoes and indoorImage may contain: 1 person, closeup and indoor

ប្រភព៖ pmhotnews

ព័ត៌មានទាក់ទង៖ ហាសហា! ប៉ុន្មានម៉ោងមុននេះ កម្មវិធីផ្សាយផ្ទាល់ ABC 3 Spring ប៊ិះក្លាយជាសង្វៀនប្រដាល់ស៊ីសាច់គ្នារវាងពិធីរិនី២នាក់

ក្រោយពីមានរឿងរ៉ាវជាបន្តបន្ទាប់មកកន្លងផុតមួយរយៈមក ឃើញថាកម្មវិធី ABC 3 Spring ដែល Live ផ្ទាល់នៅលើផេកហ្វេសប៊ុករបស់ខ្លួន មានលោកអាចារ្យអេជាប្រធាន បាននៅតែបង្កជាបញ្ហាស្ទើរតែចេះពុំចប់ពុំចេះហើយ ដែលរហូតមហាជនចូល Comment រិះគន់មិនសំចៃមាត់ អំពីរឿងការបញ្ចេញឥរិយាបទដូចជាការនិយាយស្តីមិនសមរម្យ ជាដើម ចំពោះក្រុមការងារដែលជាពិធីករ-ពិធីការិនី ABC នេះ។

Image may contain: 3 people, people standing

យ៉ាងណាមិញ ទាក់ទងរឿងដែលប្រិយមិត្តចូល Comment នេះផងដែរ ប៉ុន្មានម៉ោងមុននេះ ឃើញថា ក្នុងកម្មវិធីផ្សាយផ្ទាល់ទាំងមូល ប៊ិះក្លាយជាកន្លែងវ៉ៃបុក (Boxing) ស៊ីសាច់ហុតឈាមគ្នាទៅហើយ ដោយសារពិធីការិនី២រូប បានទាស់ពាក្យសំដីដាក់គ្នា ។

តាមរយៈវីដេអូ Live ដំបូងឡើយ ពិធីការិនីឈរនៅខាងក្រោមម្នាក់ បានលើកយកសារ Comment ពីប្រិយមិតម្នាក់ឈ្មោះអានិច ហើយកញ្ញាអានថាៈ «សួស្តីបងប្អូន ចងរិះគន់ដើម្បីស្ថាបនាណា៎ ប្អូនចង់ឲ្យបងៗនិយាយព័ត៌មានច្រើនជាងរឿងកំប្លែងណាបងៗ ហើយចង់ឲ្យបង ច្រឹប និយាយឲ្យគោរពអ្នករួមការងារផង ហើយបងសឡា កុំពូកែកាត់សេចក្តី ពេលគេកំពុងនិយាយ… » ។ ក្រោយអានរួចរាល់ កញ្ញារូបនេះបានលើកឡើងវិញក្នុងបំណងស្ថាបនាក្រុមការងារថា «ហ្នឹងហើយ បងច្រឹប បងឯងលឺនៅ? បងឯងគួរគោរពក្រុមការងារខ្លះណា… លឺហើយសូមធ្វើតាមការ Comment របស់គាត់ផង..» ។ ភ្លាមៗនោះ ច្រឹបបានតបវិញថា «ឲ្យបងគោរពម៉េច បើអ្នករួមការងារយើងមិនគួរឲ្យគោរពខ្លះនោះ!! ហើយឲ្យគេគោរពម៉េចទៅ!!» ។ ដោយគិតថា ច្រឹប និយាយបែបចំអកឲ្យខ្លួនដែលមានបំណងល្អសោះវិញនោះ កញ្ញាចិត្តមិនចុះញមប៉ុន្មានរូបនេះ ក៏បានតបវិញថាៈ «បងឯងនិយាយចំៗទៅ ចាំបាច់អ្នកខ្លះ…» ។ ហាសហា!! រឿងរ៉ាវក៏បានបែកម៉ាំអូរហូរស្ទឹងតែម្តង… ។

ពិតមែនហើយ នេះកុំតែនៅក្នុងកម្មវិធីផ្សាយផ្ទាល់មានលោកប្រធាននៅក្បែរទេ បើនៅខាងក្រៅវិញ មិនដឹងយ៉ាងណា ច្បាស់ជាក្តៅគគុកហើយ ប្រិយមិត្ត!!! ៕

Image may contain: 1 person, phone and selfie

Image may contain: 3 people

Image may contain: 3 people

Image may contain: 3 people

Image may contain: one or more people

Image may contain: 3 people, people standing

Image may contain: 3 people, people standing

Image may contain: 3 people, people standing

Image may contain: one or more people and people standing