(កំពង់ធំ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ កើតឡើងដោយរូឡូអ៊ុតកៅស៊ូមួយគ្រឿង បើកបរដោយកម្មករម្នាក់ ដែលមិនប្រយ័ត្នក៏ជ្រុលទៅកិនមេការជនជាតិចិនម្នាក់ទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រូឡូមួយគ្រឿងនោះ ម៉ាកប៊ូម៉ាស ពណ៌លឿង របស់ក្រុមហ៊ុនចិនមួយ ដែលកំពុងដំណើរការធ្វើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលើ បើកបរដោយឈ្មោះ សុខ ឆន អាយុ២៣ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តកំពង់សោម។ ជនបង្កត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ ចំណែកជនរងគ្រោះមានឈ្មោះ រិន រ៉ៃមីន អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេត។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕ ប្រភព៖ freshnewsasia

Image may contain: one or more people, people sitting, shoes and outdoor

Image may contain: one or more people

Image may contain: 2 people, people sitting