(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងជើងនាពេលថ្មីៗ បានចេញសេចក្តីបង្គាប់ហាមមិនឲ្យប្រជាជនរបស់ខ្លួន ដែលស្ថិតនៅក្រៅប្រទេស (រួមទាំងបេសកកម្មការទូត) ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតបាននោះឡើយ ដែលនេះគឺជាការព្យាយាមថ្មីមួយទៀត ដើម្បីរារាំងការរីកសាយភាយនៃព័ត៌មានអំពីការលួចធ្វើឃាតលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន នៅក្នុងចំណោមប្រជាពលរដ្ឋដែលស្ថិតនៅក្នុងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា កូរ៉េខាងជើងបានចេញបញ្ជាឲ្យបេសកកម្មការទូតរបស់ខ្លួននៅបរទេស ធ្វើយ៉ាងណាហាមឃាត់ជនជាតិរបស់ខ្លួន ដែលត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្រៅប្រទេស កុំឲ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតតាមរយៈទូរស័ព្ទដៃរបស់ពួកគេបាន ជាមួយនិងការព្រមានអំពីការកោះហៅត្រឡប់មកកាន់មាតុភូមិវិញ ព្រមទាំងការទទួលពិន័យធ្ងន់ធ្ងរ នៅពេលដែលពួកគេមិនគោរពតាមការសេចក្តីបង្គាប់នេះ។

កូរ៉េខាងជើងបានចេញបញ្ជាដូច្នេះថា «កុំប្រើប្រាស់អ៊ីនធើណែត កុំផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ហើយការកោះហៅនិងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ នឹងត្រូវធ្វើឡើងបើសិនមានអ្នកហ៊ានបំពានបទបញ្ជានេះ»។ គួរបញ្ជាក់ថាយោងប្រភពព័ត៌មានខាងលើនេះ ការដាក់បំរាមហាមឃាត់មិនឲ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនេះ មានជាប់ពាក់ព័ន្ធនឹងការរីករាលដាលនៃដំណឹងអំពីការលួចធ្វើឃាតលោក គីម ជុងណាំ នៅក្នុងប្រទេសកូរ៉េខាងជើង៕ ប្រភព៖ freshnewsasia

 

ព័ត៌មានទាក់ទង៖ រឿងរ៉ាវកាន់តែច្បាស់ពីល្បិចធ្វើឃាត«បងប្រុសម្តាយទីទៃ»របស់មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន

ស្ត្រីម្នាក់ដែលរងការចោទប្រកាន់សម្លាប់បងប្រុសម្តាយទីទៃរបស់លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានចាប់ឃាត់ខ្លួនដោយប៉ូលីសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

Image may contain: 1 person

យោងតាមសារព័ត៌មាន DailyMail ចុះផ្សាយថ្ងៃទី១៦ កុម្ភៈ ២០១៧ ជនសង្ស័យឈ្មោះ Doan Thi Huong អាយុ ២៨ ឆ្នាំ មកពីប្រទេសវៀតណាម ត្រូវបាននាំចេញពីអគារមួយ រួចឲ្យចូលក្នុងរថយន្តប៉ូលីសក្នុងទីក្រុងគូឡាឡាំពួរ ពីបទសង្ស័យថាបានសម្លាប់ជនជាតិកូរ៉េខាងជើងម្នាក់ឈ្មោះ Kim Jong-nam (ត្រូវជាបងប្រុសម្តាយទីទៃ គឹម ជុងអ៊ុន) ។

បើតាមប្រភពព័ត៌មានឲ្យដឹង ស្ត្រីជាជនសង្ស័យនេះ អាចទំនងជាត្រូវបានមិត្តភក្តិរបស់នាងប្រើល្បិចឲ្យក្លាយជាឃាតករសម្លាប់លោក Nam តែម្តង ដែលពួកគេបានប្រាប់នាងឲ្យ «យកថ្នាំទៅបំពុលគាត់(Nam) គ្រាន់តែជាការលេងសើច (Prank)» ។

Image may contain: one or more people, night, tree and outdoor

ករណីនេះផងដែរក៏ត្រូវបានគេអះអាងថា បុរសម្នាក់ស្លៀកពាក់បន្លំខ្លួនជាស្រី បានចូលទៅជួយដល់ការសម្លាប់នេះ ដោយបានចាប់ក្រៀកលោក Nam ពីខាងក្រោយ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ Doan Thi Huong នេះ បានប្រាប់ប៉ូលីសថា នាងត្រូវបាន «បោះបង់ចោល» ដោយមនុស្សមួយក្រុមនោះ ដែលនាងមកជាមួយ ក្នុងដំណើរកម្សាន្តមកលេងទីក្រុងកូឡាឡាំពួ បន្ទាប់ពីនាងបានយកថ្នាំទៅខ្ទប់មុខលោក Nam រួចមក។

ប្រភពពីរបស់ប៉ូលីសនិយាយថា ស្ត្រីសង្ស័យឈ្មោះ Doan នេះដែលអាចជាឈ្មោះមិនពិត បានប្រាប់ប៉ូលីសថា នាងត្រូវបានបញ្ចុះបញ្ចូលដោយស្ត្រីម្នាក់ និងបុរស ៤ នាក់ ឲ្យលេងសើច (prank) ទៅលើលោក Nam ដោយរូបនាងពុំគ្មានបំណងសម្លាប់ ឬ សូម្បីធ្វើឲ្យគាត់ឈឺចាប់ឡើយ ហើយនាងបានគិតថា វាគ្រាន់តែជារឿងលេងសើចពុំបង្កគ្រោះថ្នាក់បែបនេះទេ ។

រឿងរ៉ាវនេះបន្ទាប់មកបានកើតឡើង ដោយស្ត្រីទី២ម្នាក់ទៀតឈ្មោះ Siti Aishah អាយុ ២៥ ឆ្នាំ មកពីឥណ្ឌូនេស៊ី និងមិត្តប្រុសរបស់នាងជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ Muhammad Farid Bin Jalaluddin អាយុ ២៦ ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាក់ទងនឹងករណីឃាតកម្មនេះ ៕

Image may contain: 1 person, standing

Image may contain: 1 person, standing

Image may contain: 1 person

Image may contain: 2 people

Image may contain: one or more people

Image may contain: 1 person, sunglasses, hat and closeup

Image may contain: 1 person, standing and outdoor

Image may contain: 1 person, stripes

Image may contain: 2 people, people sitting

លោក គឹម ជុងណាម (ឆ្មេង) និងឪពុក គឹម ជុងអ៊ីល (ស្តាំ)

Image may contain: 2 people

លោក គឹម ជុងណាម ស្លៀកឯកសណ្ខានមន្រ្តីកងទ័ពកាលពីនៅវ័យកុមារ ថតជាមួយជីដូនក្នុងខែមករា ១៩៧៥

Image may contain: 5 people, people sitting and shoes

គឹម ជុងណាម និងក្រុមគ្រួសារ

Image may contain: 1 person, closeup, outdoor and nature

គឹម ជុងណាម គឺជាកូនប្រុសរបស់ស្រ្តីឈ្មោះ Song Hye-rim ដែលជាស្រីកំណាន់របស់លោក គឹម ជុងអ៊ីល