(សេអ៊ូល)៖ ក្រៅពីការហាមប្រើ Internet មិនទាន់អស់ចិត្ត នៅពេលនេះអាជ្ញាធរកូរ៉េខាងជើង បានសម្រេចចិត្តហាមឃាត់ ប្រជាជនរបស់ខ្លួនរស់នៅតាមតំបន់ពំ្រដែនជាប់ប្រទេសចិន ប្រើប្រាស់ទូរសព្ទដៃ ទំនងជាដើម្បីរារាំងការ ចែករំលែកព័ត៌មានស្ដីពីឃាតកម្ម លើបងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន។ នេះបើតាមសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងអំឡុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃទី០៦ ខែមីនា នៅក្នុងទីក្រុងមួយស្ថិតក្បែរព្រំដែនចិន-កូរ៉េខាងជើង ក្រុមអាជ្ញាធរកូរ៉េខាងជើង បានអំពាវនាវ ក៏ដូចជាដាស់តឿនដល់ប្រជាជនរបស់ខ្លួនប្រុងប្រយ័ត្ន និងត្រៀមចិត្តទុកជាមុន បើសិនជាហ៊ានចែករំលែកសារ ឬរូបភាពតាមរយៈ SMS ជាមួយបណ្ដាជនបរទេស។ ជាងនេះទៅទៀត ពួកគេក៏បានព្រមានដែរថា ការឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីចិន ដោយខុសច្បាប់ គឺជាទង្វើក្បត់មិនអាចអត់ឱនឱ្យបានជាដាច់ខាត។

Loading...

ជុំវិញបញ្ហានេះដែរ នាយកការិយាល័យ Asia Press ប្រចាំទីក្រុងអូសាកា លោក Jiro Ishimaru យល់ថា ការហាមឃាត់ប្រជាជនខ្លួនប្រើប្រាស់ទូរសព្ទដៃ និងការដាក់ទោសទណ្ឌចំពោះការឆ្លងដែនខុសច្បាប់ គឺមានពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ។ «ខ្ញុំគិតថាទីក្រុងព្យុងយ៉ាង គ្មានជំរើសអ្វីក្រៅតែពីការ ពង្រឹងការគ្រប់គ្រង នៅតាមតំបន់ព្រំដែន ដូចជានៅខេត្ត Ryanggang, North Hamgyong និង North Pyongyan នោះឡើយ ដើម្បីបិទខ្ទប់កុំឱ្យសំណុំរឿងដ៏រសើប នេះ រីកសាយកាន់តែធំ លឺដល់ត្រចៀកប្រជាជនកូរ៉េខាងជើង»៕

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន បើតាមយ៉ុនហាប់ របបដឹកនាំទីក្រុងព្យុងយ៉ាង ក៏បានដាក់បម្រាមមិនឱ្យប្រជាជនរបស់ខ្លួន នៅទូទំាងពិភពលោក ប្រើ Internet ផង ដែរ បើពុំដូច្នោះទេនឹងត្រូវទទួលទោស៕ ប្រភព៖ freshnewsasia

fn-2017-03-08-10-17-36-0s

ព័ត៌មានទាក់ទង៖ កូរ៉េខាងជើងប្រើធម៌ក្តៅ ហាមមិនឲ្យប្រជាជនខ្លួននៅទូទាំងពិភពលោក ប្រើប្រាស់អ៊ីនធើណែត បើមិនដូច្នោះទេនឹងទទួលទោសធ្ងន់ ពេលមកវិញ!

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងជើងនាពេលថ្មីៗ បានចេញសេចក្តីបង្គាប់ហាមមិនឲ្យប្រជាជនរបស់ខ្លួន ដែលស្ថិតនៅក្រៅ
ប្រទេស (រួមទាំងបេសកកម្មការទូត) ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតបាននោះឡើយ ដែលនេះគឺជាការព្យាយាមថ្មីមួយទៀត ដើម្បីរារាំងការរីកសាយភាយនៃព័ត៌មានអំពីការលួចធ្វើឃាតលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន នៅក្នុងចំណោមប្រជាពលរដ្ឋដែលស្ថិតនៅក្នុងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា កូរ៉េខាងជើងបានចេញបញ្ជាឲ្យបេសកកម្មការទូតរបស់ខ្លួននៅបរទេស ធ្វើយ៉ាងណាហាមឃាត់ជនជាតិរបស់ខ្លួន ដែលត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្រៅប្រទេស កុំឲ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតតាមរយៈទូរស័ព្ទដៃរបស់ពួកគេបាន ជាមួយនិងការព្រមានអំពីការកោះហៅត្រឡប់មកកាន់មាតុភូមិវិញ ព្រមទាំងការទទួលពិន័យធ្ងន់ធ្ងរ នៅពេលដែលពួកគេមិនគោរពតាមការសេចក្តីបង្គាប់នេះ។

កូរ៉េខាងជើងបានចេញបញ្ជាដូច្នេះថា «កុំប្រើប្រាស់អ៊ីនធើណែត កុំផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ហើយការកោះហៅនិងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ នឹងត្រូវធ្វើឡើងបើសិនមានអ្នកហ៊ានបំពានបទបញ្ជានេះ»។ គួរបញ្ជាក់ថាយោងប្រភពព័ត៌មានខាងលើនេះ ការដាក់បំរាមហាមឃាត់មិនឲ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនេះ មានជាប់ពាក់ព័ន្ធនឹងការរីករាលដាលនៃដំណឹងអំពីការលួចធ្វើឃាតលោក គីម ជុងណាំ នៅក្នុងប្រទេសកូរ៉េខាងជើង៕ ប្រភព៖ freshnewsasia

Image may contain: 1 person

 

Image may contain: one or more people, night, tree and outdoor

 

Image may contain: 1 person, standing

Image may contain: 1 person, standing

Image may contain: 1 person

Image may contain: 2 people

Image may contain: one or more people

Image may contain: 1 person, sunglasses, hat and closeup

Image may contain: 1 person, standing and outdoor

Image may contain: 1 person, stripes

Image may contain: 2 people, people sitting

លោក គឹម ជុងណាម (ឆ្មេង) និងឪពុក គឹម ជុងអ៊ីល (ស្តាំ)

Image may contain: 2 people

លោក គឹម ជុងណាម ស្លៀកឯកសណ្ខានមន្រ្តីកងទ័ពកាលពីនៅវ័យកុមារ ថតជាមួយជីដូនក្នុងខែមករា ១៩៧៥

Image may contain: 5 people, people sitting and shoes

គឹម ជុងណាម និងក្រុមគ្រួសារ

Image may contain: 1 person, closeup, outdoor and nature

គឹម ជុងណាម គឺជាកូនប្រុសរបស់ស្រ្តីឈ្មោះ Song Hye-rim ដែលជាស្រីកំណាន់របស់លោក គឹម ជុងអ៊ីល