គេហទំព័រសារព័ត៌មានReuters បានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា ជប៉ុននឹងបញ្ជូននាវាចម្បាំងដ៏ធំរបស់ខ្លួនធុន Izumo ដែលផ្ទុកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រច្រើនគ្រឿងធ្វើនាវាចរណ៍រយពេល០៣ខែ ដោយឆ្លងកាត់តាមតំបន់ដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះរវាងប្រទេសចិនជាមួយបណ្តាប្រទេសជាច្រើននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ចាប់ពីខែឧសភា ឆ្នាំ២០១៧ខាងមុខតទៅ ដែលជាការបង្ហាញនូវសក្តានុពលខាងកម្លាំងទាហានជើងទឹកដ៏ធំបំផុតមួយរបស់ជប៉ុននៅក្នុងតំបន់ បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់មក ។

Image may contain: ocean, sky, outdoor and water

Loading...

សេចក្តីរាយការណ៍បានឲ្យដឹងថា Izumo របស់ជប៉ុនគ្រោងនឹងចូលចតនៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងស្រីលង្កា មុនពេលទៅចូលរួមសមយុទ្ធយោធាជាមួយកងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិក និងឥណ្ឌា នៅមហាសមុទ្រឥណ្ឌានៅខែកក្កដា ឆ្នាំ២០១៧ខាងមុខ ។

Image may contain: ocean, sky, outdoor and water

គម្រោងចូលរួមសមយុទ្ធយោធារបស់កងកម្លាំងទាហានជើងទឹកជប៉ុន ដោយប្រើប្រាស់នាវាចម្បាំងធុន Izumo ជាមួយកងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិក និងឥណ្ឌា នៅមហាសមុទ្រឥណ្ឌានោះ គឺបានបង្កឲ្យមានប្រតិកម្មផង និងការព្រួយបារម្ភដ៏ធំផងសម្រាប់ប្រទេសចិន ខណៈរដ្ឋបាលទីក្រុងប៉េកាំងអះអាងថា «គឺជារូបភាពសមយុទ្ធដែលមិនគួរកើតមាន» ៕

Image may contain: sky, outdoor and water

ប្រភព៖ DTN7