វាគឺជារឿងមួយដែលសឹងតែមិនគួរឱ្យជឿទាល់តែសោះ ដែលនារីកំពុងមានផ្ទៃពោះម្នាក់បានដើរចូលការ៉ាសរថយន្តមួយកន្លែងហើយសម្រាលកូនត្រឹមតែរយៈពេល ៣០ វិនាទី ។

No automatic alt text available.

Loading...

យោងតាមសារព័ត៌មានចិន គេបានដឹងថា ក្រោយពីនារីរូបនោះសម្រាលកូនរួច នាងបានដើរចេញពីការ៉ាសរថយន្តធ្វើមិនដឹងហាក់គ្មានអ្វីកើតឡើង ។ ក្រោយមកកម្មករក្នុងការ៉ាសនោះ ក៏បានរកឃើញទារកអភ័ព្វដែលប្រឡាក់ឈាមពេញ ហើយដោយក្តីភ្ញាក់ផ្អើល និង រន្ធត់ គេក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់តែម្តង ។ ហេតុតែមិនអស់ចម្ងល់ថា តើហេតុអ្វីបានមានទារកនៅទីនេះ ពួកគេក៏បានមើលកាមេរ៉ាសុវត្ថិភាព ហើយក៏ឃើញមាននារីមានផ្ទៃពោះម្នាក់មានសកម្មភាពចម្លែក ដោយនាងអង្គុយចោងហោង ហើយស្រាតខោរបស់នាងចេញ ។ ត្រឹមរយៈពេល ៣០ វិនាទី នារីរូបនោះក៏ក្រោកឡើងវិញ ហើយដើរចេញធ្វើមិនដឹង ។ ជាសំណាងល្អ ទារកកម្សត់នេះមិនមានបញ្ហាធ្ងន់ធ្ងរ ហើយវាកំពុងស្ថិតក្រោមការមើលថែរបស់គ្រូពេទ្យយ៉ាងល្អិតល្អន់ ។

No automatic alt text available.

គួរបញ្ជាក់ដែរថា ក្រោយរឿងនេះត្រូវបានផ្សព្វផ្សាយ នារីម្នាក់ដែលអះអាងថាជាម្តាយរបស់ទារកនេះបានទៅយកកូននៅមន្ទីរពេទ្យវិញ ដោយបានប្រាប់ថា ពេលនោះនាងពិតជាសម្រាលកូនពិតមែន តែដោយសារនាងមិនដឹងត្រូវធ្វើម្តេចទៀត ទើបសម្រេចចិត្តទុកកូននៅទីនោះសិន ក្រោយមកនាងក៏ត្រឡប់មកវិញដែរ តែនាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែរកកូនមិនឃើញ ទម្រាំនឹងបានដឹងពីរឿងនេះ ៕ រិទ្ធី (ប្រភព ៖ វើលអសបឺស)

ដកស្រង់ពី៖ pmhotnews