តារាចម្រៀង ខេម របស់ផលិតកម្មថោន ដែលកំពុងតែមានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះទូទាំងប្រទេស បាននិយាយថាចាប់តាំងពីចូលសិល្បៈរហូតមកដល់នេះ រូបលោកមិនធ្លាប់សម្ដែងខ្សែរភាពយន្តសូម្បីតែមួយរឿង ។

Image may contain: 1 person, sitting

Loading...

តារាចម្រៀងមកពីខេត្ត កំពុងឆ្នាំង សំលេងស្អករូបនេះបានឲ្យដឹងថា រូបលោកពិតជាមានបំណងចង់បន្ថែម អាជីមមួយទៀតគឺតារាសម្ដែងខ្សែភាពយន្ដ ។ ខេម បានបន្តទៀតថា រូបលោកមិនប្រកាន់តួសម្ដែងនោះទេ ឲ្យតែខាងផលិតកម្មអញ្ចើញរូបលោក ទោះជាក្នងតួអ្វីក៏លោកសម្ដែងដែរ ។

ម្យ៉ាងវិញទៀត ខេម បានបញ្ចាក់ប្រាប់ថា ប្រសិនជាខ្ញុំបានថតខ្សែភាពយន្តដូចជាដែលបានធ្លាប់បានគិតពីមុនមក រូបខ្ញុំចង់សម្ដែងជាតួរបែបស្រុកស្រែវិញសមជាង ពីព្រោះខ្ញុំកើតចេញពីគ្រួសារអ្នកស្រែចំការ ដូច្នេះហើយខ្ញុំគិតថាប្រហែលជាខ្ញុំសម្ដែងសាច់រឿងប្រភេទនេះសមជាងគេ ៕ ប្រភព៖ chnchannel

Image may contain: 1 person