ឆ្នាំខាល ១២ ឆ្នាំវិលមកដល់ម្តង ដូច្នេះយើងសូមរៀបរាប់ថយក្រោយត្រឹមតែ ៦ ជុំប៉ុណ្ណោះ ។ សូមផ្ទៀងផ្ទាត់ដូចខាងក្រោម

អ្នកកើតឆ្នាំខាល ១៩៩៨ : ក្នុងឆ្នាំនេះដោយសារតែដើរលេងសប្បាយច្រើន ទើបមិនសូវយកចិត្តទុកដាក់ក្នុង ការសិក្សារៀនសូត្រឡើយ ។ ក្រៅពីនោះត្រូវមានទម្លាប់ក្នុងការយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក ។

អ្នកកើតឆ្នាំខាល ១៩៨៦ : ក្នុងឆ្នាំនេះមានគំនិតប្រាជ្ញាឈ្លាសវៃ ការរៀនសូត្រមានសន្ទុះជឿនលឿនទៅមុខ និង ការប្រឡងឡើងថ្នាក់ទទួលបានលទ្ធផលល្អ ។ តែត្រូវចេះប្រយ័ត្នមាត់កបន្តិចដើម្បីចៀសវាងការបង្ករឿងជម្លោះ ។

អ្នកកើតឆ្នាំខាល ១៩៧៤ : ក្នុងឆ្នាំនេះពិតមែនតែចំណងស្នេហាមានភាពល្អូកល្អិនក្តី តែចូរកុំងប់ងល់ឲ្យសោះ ប្រយ័ត្នភ្លើងស្នេហ៍ឆេះរោលរាលពេញប្រាណ ។ រាល់កិច្ចការងារទទួលបានផលសម្រេចដូចបំណង ។

អ្នកកើតឆ្នាំខាល ១៩៦២ : ក្នុងឆ្នាំនេះពិតមែនតែកិច្ចការងាររកស៊ីជួញដូរមានការរីកលូតលាស់បោះជំហានទៅមុខក្តី តែចូរកុំប្រព្រឹត្តល្បែងស៊ីសងឲ្យសោះ ។ ក្រៅពីនោះត្រូវចៀសវាងការល្មោភស៊ីល្មោភផឹក ទើបមិនអន្តរាយដល់ក្រពះពោះវៀន ។

អ្នកកើតឆ្នាំខាល ១៩៥០ : ក្នុងឆ្នាំនេះ អ្វីដែលសំខាន់បំផុត គឺត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្ស វ័យចាស់ជរានៅក្នុងគ្រួសារ ។ ក្រៅពីនោះការរកស៊ីជួញដូរបានកាក់កបល្អណាស់ និង មានផលចំណូលហូរចូលច្រើន ពីគ្រប់ទិសទី ។

អ្នកកើតឆ្នាំខាល ១៩៣៨ : ក្នុងឆ្នាំនេះត្រូវយកចិត្តទុកដាក់រាល់ការចំណាយនៅក្នុងគ្រួសារដើម្បីចៀសវាងកុំឲ្យមានវិបត្តិសេដ្ឋកិច្ចគ្រួសារកើតមានឡើង ។ ក្រៅពីនោះនៅក្នុងគ្រួសារមានរឿងរកាំរកូសច្រើន និង ត្រូវចៀសវាងការ និយាយស្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ ៕

ប្រភព៖ pmhotnews