ភ្នំពេញ ៖ កម្មការិនីម្នាក់បានស្លាប់និង៧នាក់ទៀតបានរងរបួសធ្អន់ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ខណៈពួកគេកំពុងអង្គុយហូបបាយ ហើយត្រូវឡចំហាយទឹកសម្រាប់អ៊ុតខោអាវផ្ទុះហោះមកបុកត្រូវក្បាលនិងខ្លួនយ៉ាងពេញទំហឹងនោះ។

Image may contain: one or more people, people standing and outdoor

ហេតុការណ៍នេះបានកើតឡើងនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់សិន តៃតាមបណ្តោយផ្លូវរទេះភ្លើង ក្រុមទី៤ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ទី២២ ខែមីនា ឆ្នាំ២០១៧ ។

នារីរងគ្រោះដែលស្លាប់ឈ្មោះ គល់ សាម៉ន ជាកម្មការិនី ក្នុងរោងចក្រខាលើ ត្រូវឡចំហាយទឹកសម្រាប់អ៊ុតខោអាវផ្ទុះឡើងនិងហោះមកបុកត្រូវក្បាលធ្លាយខួរ ចេញពោះវៀនមកក្រៅគួរអោយរន្ធត់។

មន្ត្រីប៉ូលីសថា នៅមុនពេលកើតហេតុកម្មករកម្មការិនីចេញមកហូបបាយ ខណៈនោះ ក៏ត្រូវឡចំហាយទឹកសម្រាប់អ៊ុតខោអាវផ្ទុះឡើងនិងហោះមកបុកត្រូវក្បាលនិងខ្លួនយ៉ាងពេញទំហឹងបណ្តាលអោយ កម្មការិនីម្នាក់បានស្លាប់និង៧នាក់ទៀតបានរងរបួសធ្អន់ដោយខ្លះ បែកក្បាលធ្លាយខួរ ចេញពោះវៀននឹងស្ត្រីមាផ្ទៃពោះម្នាក់ទៀតត្រូវរបួសបែកក្បាលនឹងបាក់ជើង ហើយក៏ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ភ្លាមដែរ ។

គួរបញ្ជាក់ថា គម្លាតឡចំហាយទឹកសម្រាប់អ៊ុតខោអាវក្នុងរោងចក្រខ្ទាតត្រូវកម្មការិនី កំពុងអង្គុយហូបបាយគឺមាមចម្ងាយប្រមាណ១០០ ម៉ែត្រឯណោះ ៕ ប្រភព៖ phnompenhreporter

Image may contain: outdoor

Image may contain: one or more people and outdoor

Image may contain: one or more people