ភ្នំពេញ៖ ក្មេងប្រុសជាសិស្សសាលាម្នាក់ ខណៈដែលគ្រូមិនបង្រៀន បែរជាមកលោតទឹកស្រះវត្តលេង លោតប្រូងលិចបាត់ ផ្អើលអ្នកឃើញហេតុការណ៍ ព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករសំណង់ លោតចុះជួយរាវរកភ្លាមៗតែមិនឃើញ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅស្រះទឹក ក្នុងវត្តគោកបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់ពេលវេលាច្រើនម៉ោង ទើបរកសាកសពឃើញ ។

Image may contain: 7 people, people standing

ក្មេងប្រុសរងគ្រោះ មានឈ្មោះ ទ្រី សុខបញ្ញា អាយុ ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ សលាគោកបញ្ជាន់ មាន ឪពុកឈ្មោះ ទ្រី សុខណា អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានម្តាយឈ្មោះ ប៊ិន ស្រីនី អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ មានបងប្អូន ២នាក់ ប្រុសទាំង២ ក្មេងរងគ្រោះជាកូនច្បង រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមសម្តីលោកគ្រូ អ្នកគ្រូ សាលាគោកបញ្ជាន់ បានឲ្យដឹងថា ថ្នាក់ក្មេងប្រុសរងគ្រោះ សម្រាប់ថ្ងៃទី២២ ខែមីនានេះ បានបិទទ្វារ មិនមានគ្រូបង្រៀនសិស្សឡើយ លោកគ្រូអ្នកគ្រូ ជាប់រវល់ធ្វើកិច្ចការងារ ក្រោយសិស្សថ្នាក់ទី ៦ប្រឡងហើយ ។

Image may contain: one or more people, outdoor and water

ប្រភពបន្តទៀតថា ខណៈដែលសិស្សថ្នាក់ទី៦ មិនបានបើកទ្វារបង្រៀន ក្មេងរងគ្រោះរួមជាមួយមិត្តភ័ក្ដិ ក៏នាំគ្នាមកសាលា ទោះជាលោកគ្រូអ្នកគ្រូ បានផ្សព្វផ្សាយ ប្រាប់ថាអត់រៀនក៏ដោយ ហើយនៅវេលាម៉ោងខាងលើ ក្មេងរងគ្រោះ ទៅលោតទឹកលេង ក្នុងស្រះទឹកវត្តលោកទៅវិញ បណ្តាលឲ្យលង់លិចបាត់ ផ្អើលប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស អស់រយៈពេលច្រើនម៉ោងហើយ ការចុះរាវរករហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃដដែលទើបរកសាកសពឃើញ ។

តាមក្មេងប្រុសម្នាក់ ជាសិស្សរួមថ្នាក់ ជាមួយក្មេងរងគ្រោះ បានឲ្យដឹងថា សម្រាប់ថ្ងៃនេះសិស្ស ថ្នាក់ទី៦មិនមានលោកគ្រូអ្នកគ្រូបង្រៀនឡើយ ដោយជាប់រវល់ ការងារសិស្សប្រឡង ហើយនៅវេលាម៉ោងខាងលើ ស្រាប់តែជនរងគ្រោះ រួមជាមួយ សិស្សប្រុសស្រីច្រើននាក់ ចេញទៅអង្គុយលេង នៅតាមចេតិយ បែជាជនរងគ្រោះ ហក់លោតចុះទឹកស្រះតែម្នាក់ឯង លង់ភ្លាមៗ ហើយត្រូវបាន សិស្សដូចគ្នា លោតចុះទៅជួយ តែមិនទាន់ លិចបាត់ក្នុងទឹក ភ្លាមៗត្រូវបានព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករសំណង់ ក្បែរនោះឃើញ រត់ចុះទៅជួយ តែមិនទាន់ ក្មេងរងគ្រោះលិចក្នុងទឹកបាត់ ។

Image may contain: 1 person, standing, sky and outdoor

តាមប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃស្រះទឹកក្នុងវត្តខាងលើ ហាមក្មេងសិស្សសាលាលែងស្តាប់ ប្រាប់មិនតាមហើយ ទោះជាព្រះសង្ឃ ហាម ដេញយ៉ាងណាក៏ក្មេងៗ រាល់ថ្ងៃលួចចុះលេង ខណៈដែលស្រះទឹក មានជម្រៅជ្រៅ កន្លងមកក៏មានលោកតាម្នាក់លង់ស្លាប់ ក្នុងស្រះទឹកនេះដែរ ។

ទិដ្ឋភាពនៅកន្លែងកើតហេតុ មនុស្សម្នារាប់រយនាក់ ចោមរោមមើលហេតុការណ៍ និងការរាវរក ដោយយកអួន ទម្លាក់អូស ច្រើនលើកច្រើនសារ នៅមិនទាន់ឃើញ ឪពុកម្តាយ ក្មេងរងគ្រោះ ទ្រហោយំសោកបោកខ្លួន ស្រណោះកូនប្រុសជាទីស្រឡាញ់ បន្ទាប់ពីស្លៀកពាក់ប្រាប់ឪពុកម្តាយ ថាទៅសាលារៀន បែជាមកលង់ទឹកស្លាប់ ក្នុងស្រះទឹកវត្តទៅវិញ ។

ការរាវរកសាកសពក្មេងប្រុសខាងលើ អស់រយៈពេលជាច្រើនម៉ោង រហូតដល់វេលាម៉ោង១១និង៣០នាទីថ្ងៃដដែល ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ឪពុកម្តាយ ក្មេងរងគ្រោះដុតធូបបន់ស្រន់ សែនសូមឲ្យរកសាកសព ឃើញឆាប់ៗផង ហើយអ្នកចុះមុជរាវ រកផងទីបំផុត រកឃើញសាកសពក្មេងរងគ្រោះ ។

ក្រោយពីរកឃើញសាកសព ក្មេងប្រុសត្រូវបានឪពុកម្តាយ បីត្រកងឱបសពកូនប្រុសវិលត្រឡប់នៅផ្ទះ ដើម្វីរៀបចំធ្វើបុណកយតាមប្រពៃណី ៕ ប្រភព៖ kbn-live

Image may contain: 4 people, people standing and outdoor

Image may contain: one or more people, outdoor and water

Image may contain: 4 people, people standing, dog and outdoor

Image may contain: 10 people, outdoor

Image may contain: 5 people, people standing, dog and outdoor

Image may contain: one or more people and shoes

Image may contain: one or more people, people sleeping and baby

Image may contain: 5 people, people standing and outdoor

Image may contain: one or more people, people standing, tree, sky, outdoor and nature

Image may contain: 4 people, outdoor

Image may contain: 1 person, sitting, ocean, outdoor and water

Image may contain: one or more people, people standing and outdoor

Image may contain: one or more people, people standing and outdoor

Image may contain: one or more people and outdoor

Image may contain: 9 people, people standing

Image may contain: outdoor and water

Image may contain: 6 people, people sitting