តារាកំប្លែង នាយពែកមី មិនត្រឹមតែបានខិតខំលេងកំប្លែងចែកជូនបងប្អូនទស្សនិកជនសើចសប្បាយនិងបង្កាប់នូវតម្លៃអបរំក្រោយការដឹកនាំរបស់លោក សុវណ្ណរិទ្ធី ហៅលោកតាវិចទ័រប៉ុណ្ណោះ ទេ ក្រុមកំប្លែងរបស់លោក ថែមទាំងធ្លាប់ចំណាយពេលដើរតាមដងផ្លូវដើម្បីស្វែងរកថវិការជួយដល់មន្ទិពេទ្យ គន្ធបុប្ផា ថែមទៀតផង។

Image may contain: 4 people, people sitting

មុននេះបន្តិច តារាកំប្លែងរូបស្រស់នាយពែកមី បានលើកឡើងខ្លះទាក់ទងនឹង លោកវេជ្ជបណ្ឌិត Beat Richner (ប៊ីត រិចនើ )ថា «ជាតិនេះគ្មានខ្ញុំគ្មានសមត្ថភាពទេ តែបើមានជាតិក្រោយមែន ខ្ញុំចង់ធ្វើដូចគាត់ ។ កុំភ្លេចថ្ងៃស្អែកខ្ញុំបាទ នឹងក្រុមតារាជាច្រើន បានចូលរួមទាត់បាល់នឹងច្រៀង កំប្លែងនៅតារ៉ាងបាល់វេសស្ទើន ក្នុងកម្មវិធីរកមូលនិធិជួយមន្ទីពេទ្យគន្ធបុផ្ផា ចាប់ពីម៉ោង៤ល្ងាចតទៅ»។

Image may contain: 2 people, people sitting

យើងទាំងអស់គ្នាបានដេងហើយថា ទឹកចិត្តរបស់លោកវេជ្ជបណ្ឌិត Beat Richner (ប៊ីត រិចនើ ) ជួយជ្រោមជ្រេងដល់មន្ទីពេទ្យ គន្ធបុប្ផា មិនតិចឡើយ លោកជួយទាំងថវិការ និងកម្លាំងកាយចិត្ត ដោយសឹចក្តីស្រលាញ់ និងអាណិតដល់ក្មេងៗ ដែលកំពុងជួយទុកលំបាកជាច្រើននាក់នៅក្នុងប្រទេសកម្ពុជាយើងអស់ជាច្រើនឆ្នាំមកហើយ ៕

Image may contain: 1 person, hat and outdoor
Image may contain: 2 people, sky, selfie, closeup and outdoor
Image may contain: 1 person, closeup

ប្រភព៖ chnchannel