មិននឹកស្មានថា ខ្ញី មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជួយចែកគ្នាដឹងផង!
ការពារការដាច់ សរសៃឈាមខួរក្បាល ជំងឺបេះដូង
ជំងឺមហារីក កាត់បន្ថយអាការការចាញ់កូន ការកកឈាម
ជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃ ការពុលឡាន សម្រកក្បាលពោះ
ជួយចែកគ្នាដឹងផង..

Image may contain: 1 person

– អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖
– យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ
– ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់
– អាចពិសាម្តងប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកកកតាមចំណូលចិត្ត ពិសាជាប្រចាំ១ថ្ងៃម្តង។

* អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖
– ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹម
ពីអាហារបានល្អ។
– ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះនិងជួយកាត់បន្ថយការរលាកបំពង់ក។
– ជួយកាត់បន្ថយអាការផ្តាសាយ និងអាការតានតឹង។
– ជួយកាត់បន្ថយឥទ្ធិពលកាំរស្មី UV មកលើស្បែករបស់យើង។
– ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។

– ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ខ្ញីអាចជួយកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងទឹកនោម និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ដែលធ្វើឲ្យឈាមធ្វើចលនារបត់បានល្អ និងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល។

– ជួយការពារពីជម្ងឺមហារីក។
– ជួយកាត់បន្ថយអាការការចាញ់កូន ពិសារទឹកខ្ញីមួយពែង ជាមួយនឹងទឹកឃ្មុំមួយចំនួននឹងជួយកាត់បន្ថយការចាញ់កូន។
– ជួយកាត់បន្ថយការកកឈាម វាជួយធ្វើឱ្យប្លាកែតឈាមស្អិតតិចដែលជួយកាត់បន្ថយការប្រឈមនៃការក្រិនរឹងសរសៃឈាម។

Image may contain: 1 person

Image may contain: one or more people and closeup