រូបថតមួយសន្លឹកបង្ហាញភាពស្និទ្ធស្នាលរវាងកីឡាករបាល់ទាត់វ័យក្មេងដ៏ល្បីឈ្មោះ ចាន់ វឌ្ឍនាការ និង នារីមិនស្គាល់ឈ្មោះម្នាក់កំពុងទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាអ្នកលេងបណ្តាញសង្គម Facebook យ៉ាងខ្លាំង ។

Image may contain: 1 person, playing a sport and outdoorImage may contain: 2 people

Loading...

ថ្វីបើគេពុំបានដឹងថា អ្នកទាំងពីរមានទំនាក់ទំនងបែបណាមែនពិត តែបើយើងសង្កេតលើភាពស្និទ្ធស្នាលនោះ យើងអាចសន្និដ្ឋានថា ទំនាក់ទំនងអ្នកទាំងពីរអាចលើសពីមិត្តភក្តិ ឬ អ្នកគាំទ្រធម្មតា ។ រូបថតដែលត្រូវបានគេបង្ហោះនៅក្នុងហ្វេសប៊ុកនេះបានបង្ហាញសកម្មភាពឱបពោរពេញដោយភាពកក់ក្តៅរវាងអ្នកទាំងពីរ ទើបវាបានធ្វើឱ្យអ្នកគាំទ្រយល់ឃើញថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា តែការពិតយ៉ាងនោះ គេពុំទាន់បានដឹងច្បាស់នៅឡើយទេ ។

Image may contain: 1 person, playing a sport and outdoorImage may contain: 4 people, people smiling, people standing and suit

កីឡាករដែលទើបនឹងបានក្លឹបជប៉ុនខ្ចីជើង វឌ្ឍនាការ ក៏ទើបនឹងបង្ហាញខ្លួនជួយក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌាកាលពីពេលម្សិលមិញនេះ ដោយបានជួយស៊ុតបញ្ចូលទីមួយគ្រាប់ តែមិនអាចយកជ័យជំនះបាន ដោយចាញ់ឥណ្ឌាក្នុងលទ្ធផល ២ ទល់នឹង ៣ ហើយរូបគេ និង មិត្តរួមក្រុមក៏ទើបឡើងយន្តហោះកាលពីព្រឹកមិញនេះទៅកាន់ប្រទេសហ្សកដានី ដើម្បីប្រកួតជម្រុះក្នុងពូលពានរង្វាន់ទ្វីបអាស៊ី UAE AFC Asian Cup ។ អ្វីដែលកាន់តែពិសេសទៀតនោះ ចំពោះការឡើងយន្តហោះនេះដែរ គេក៏សង្កេតឃើញមានវត្តមាននារីម្នាក់នោះ ជូនដំណើរផងដែរ ។ រូបថតនេះពុំទាន់ទទួលការបកស្រាយទេ តែប្រសិនបើវាជាការពិតនោះ ពួកគេក៏ស័ក្តិសមគ្នាណាស់ដែរ ៕ រិទ្ធី

Image may contain: 1 personImage may contain: 1 person, sittingImage may contain: 1 person

ប្រភព៖ pmhotnews