បុរសម្នាក់នៅក្នុងវីដេអូខាងក្រោមនេះ ដែលបានជួយសង្គ្រោះជីវិតក្មេងស្រីតូចៗ២នាក់ឲ្យរួចផុតពីសេចក្តីស្លាប់ នៅក្នុងឧបទ្ទវហេតុដែលគ្រប់គ្នាលាន់មាត់ថា «ចប់បាត់!!» នោះ បានទទួលនូវកោតសរសើរយ៉ាងខ្លាំងក្លាថាជា «វីរបុរស» ម្នាក់ ព្រោះតែគាត់ក្លាហាន ហ៊ានយកជីវិតរបស់ខ្លួនទៅប្តូរនឹងរថយន្ត១គ្រឿង ដែលបើកបរដូចខ្វាក់ភ្នែកបោះពួយដូចហោះឡើងលើឃឿនសំយាបផ្ទះពលរដ្ឋ ។

តាមរយៈវីដេអូឃ្លីប បានឃើញក្មេងស្រីតូចៗ២នាក់ បានកំពុងដឹកដៃគ្នាដើរនៅលើឥដ្ឋការ៉ូសំយាបផ្ទះ និងភ្លាមៗនោះ ស្រាប់តែរថយន្ត១គ្រឿងបើកបោះពួយយ៉ាងលឿនរ៉េចេញពីដងផ្លូវ ឆ្ពោះសំដៅមកលើពួកនាងតែម្តង ។ ប៉ុន្តែ ក្មេងស្រីទាំង២នាក់ត្រូវបានចាត់ទុកថាជីវិតថ្លៃហើយ ដោយបានគុណបុណ្យបុរសជាជាងម៉ូតូម្នាក់ស្ថិតនៅក្បែរនោះឃើញទាន់ពេលវេលា និងហក់ស្ទុះទៅក្រសោបបានទាំងពីរ ហើយគាត់ឱបពួកគេក្រឡាប់ខ្លួនមកក្រោយគេចផុតពីកង់រថយន្តដ៏អស្ចារ្យ ៕

Loading...

No automatic alt text available.

Image may contain: one or more people

Image may contain: one or more people