រាជធានីភ្នំពេញ៖ ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីបានជួយអន្តរាគមន៍ពលករ-ពលការីខ្មែររងគ្រោះចំនួន៤នាក់ នៅប្រទេសម៉ាឡេស៊ីឲ្យត្រឡប់មកកម្ពុជាវិញ ក្រោយពីពួកគេបានធ្វើដំណើរតាមឡានក្រុងពីប្រទេសថៃទៅធ្វើរកការងារម៉ាឡេស៊ី ហើយបានជួបនឹងបញ្ហាការងារ។

ពលករខ្មែររងគ្រោះទាំងបួននាក់នោះ ត្រូវបានស្ថានទូតកម្ពុជាជួយឲ្យមកដល់មាតុភូមិកម្ពុជាវិញ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃ២៥ មីនា កន្លងទៅតាមជើងយន្តហោះ AK536។ ពលករនិងពលការិនី២នាក់មានស្រុកកំណើតខេត្តកំពង់ចាម និងពលការិនីពីរនាក់ទៀតមានស្រុកកំណើតនៅខេត្តព្រះវិហារ និងខេត្តព្រៃវែង។ សម្រាប់ព័ត៌មានបន្ថែម សូមមើលសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

Loading...

ប្រភព៖ kqube