គេហទំព័រ UPI បានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រកាសអះអាងរួចហើយ គឺរាល់ការវាយប្រហារណាមួយរបស់ប្រទេសកូរ៉េខាងជើងនឹងត្រូវរារាំងមិនឲ្យត្រូវចំគោលដៅនៃការវាយប្រហារដើម្បីសម្រេចបំណងរបស់ប្រទេសមួយនេះឡើយ ។

Dtn7.com Photos's photo.

Loading...

លោកស្រី Anna Richey-Allen មន្ត្រីអ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យខាងកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបញ្ជាក់ប្រាប់ Voice of America (VOA) តាមទូរស័ព្ទឲ្យដឹងថា សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយដើម្បីការពារខ្លួន ព្រមទាំងប្រទេសសម្ព័ន្ធមិត្ត គឺប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងពីការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង ។

Dtn7.com Photos's photo.

ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ឲ្យដឹងថា ប្រទេសកូរ៉េខាងជើងមានគម្រោងធ្វើតេស្តសាកល្បងនូវម៉ាស៊ីនមីស៊ីលថ្មីនាពេលខាងមុខឆាប់ៗដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍កាំជ្រួចមីស៊ីលបាញ់ឆ្លងទ្វីប (ICBM) របស់ប្រទេសនេះ ។

Dtn7.com Photos's photo.

អ្នកជំនាញខាងសព្វាវុធ និងយុទ្ធសាស្ត្រយោធាអន្តរជាតិបានបញ្ជាក់ឲ្យដឹងថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងដែលធ្វើឲ្យបណ្តាប្រទេសជាច្រើនព្រួយបារម្ភនាពេលបច្ចុប្បន្ននោះ មិនទាន់មានលទ្ធភាព និងសមត្ថភាពបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែចំពោះដែនដីប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកអាចទទួលរងផលប៉ះពាល់ ។

Dtn7.com Photos's photo.

ក្រុមអ្នកជំនាញសព្វាវុធអន្តរជាតិបានលើកឡើងដែរថា ទោះយ៉ាងណាក៏ដោយ ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលធុន THAAD (Terminal High Altitude Area Defense) របស់សហរដ្ឋអាមេរិកនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង (ជាមីស៊ីលអាចបាញ់ដល់កូរ៉េខាងជើងត្រឹមប្រមាណ០២នាទី) គឺអាចទប់ទល់នឹងមីស៊ីលវាយលុករបស់កូរ៉េខាងជើងបានយ៉ាងងាយ ។ លើសពីនេះ ប្រព័ន្ធខែលការពារមីស៊ីលធុន PAC-3 ធុន THAAD និងជាពិសេសខែលការពារមីស៊ីលឆ្លាតវៃធុន Aegis BMD ដែលសហរដ្ឋអាមេរិក និងជប៉ុនរួមដៃគ្នាអភិវឌ្ឍន៍សម្រាប់បំពាក់លើនាវាចម្បាំងរបស់ប្រទេសជប៉ុនយ៉ាងតិចចំនួន៦គ្រឿងនោះ ក៏ល្មមនឹងអាចទប់ទល់ជាមួយមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងបានយ៉ាងមានប្រសិទ្ធភាពដែរ ៕

Dtn7.com Photos's photo.

ប្រភព៖ dtn7