សិល្បៈ ៖ តារាចម្រៀងកញ្ញា រតនៈ ពិសី ទើបតែហោះហើរទៅសម្ដែងនៅប្រទេសកាណាដា កាលពីថ្ងៃទី២០មីនានេះទេ ហើយក៏មិនទាន់បានសម្ដែងដែរ ប៉ុន្តែពេលនេះនាងត្រូវវិលមកស្រុកខ្មែរទាំងតក់ក្រហល់ ព្រោះកើតមានបញ្ហាផ្ទាល់ខ្លួន ដែលត្រូវវិលមកដោះស្រាយដោយខានមិនបាន។

Image may contain: 1 person, selfie and closeup

Loading...

ឆ្លើយតបតាមសារក្នុងហ្វេសប៊ុកជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មានវេបសាយ Kqube.net កាលពីថ្ងៃម្សិលមិញតារាចម្រៀងកញ្ញា រតនៈ ពិសី បានប្រាប់ថា នាងត្រូវវិលមកស្រុកខ្មែរវិញរយៈពេលពីរ ឬបីថ្ងៃខាងមុខ ព្រោះនាងមានបញ្ហាធំមួយកើតនៅស្រុកខ្មែរ ដែលតម្រូវឲ្យនាងត្រូវតែវិលមកដោះស្រាយ។

ទន្ទឹមនឹងការបញ្ជាក់នេះកញ្ញា រតនៈ ពិសី មិនបានបញ្ជាក់ប្រាប់មូលហេតុកើតមានរឿងនោះច្បាស់ទេ ពោលគឺពេលយើងសុំឲ្យនាងប្រាប់មូលហេតុច្បាស់នាងមិនឆ្លើយតបឡើយ។ ប៉ុន្តែបើតាមព័ត៌មាន ក្រៅផ្លូវការគួរឲ្យជឿជាក់មួយបានបង្ហាញថា បញ្ហាដែលកញ្ញា រតនៈពិសី កើតមាននោះគឺគ្មានរឿងអ្វីក្រៅពីជាមួយគូស្នេហ៍នោះទេ តែនាងមិនទាន់ហ៊ានបញ្ជាក់ច្បាស់ ព្រោះរឿងរ៉ាវមិនទាន់បានដោះស្រាយ។

គួរបញ្ជាក់ដែរថា តាមគម្រោងតារាចម្រៀងកញ្ញា រតនៈ ពិសី ចេញទៅសម្ដែងនៅប្រទេសកាណាដា លើកនេះមានរយៈពេលពីបួនទៅប្រាំមួយខែ ទើបការងាររបស់នាងបានចប់ ប៉ុន្តែខណៈដែលនាងមិនទាន់បានសម្ដែងផងត្រូវវិលមកស្រុកទាំងតប់ក្រហល់បែបនេះមិនដឹងថា ការងារសម្ដែងរបស់នាងជួបបញ្ហា ឬអត់នោះទេ៕ ប្រភព៖ kqube

Image may contain: 4 people, selfie and closeup