កាលពីក្នុងឆ្នាំ ១៩៩៥ បុរសម្នាក់ឈ្មោះ NieShubin ត្រូវបានជាប់ទោសពីបទរំលោភ និង សម្លាប់ស្ត្រីម្នាក់យ៉ាងព្រៃផ្សៃ ដែលករណីនេះកើតឡើងនៅក្នុងទីក្រុង Shijiazhuang ភាគខាងជើងខេត្តហឺប៉ី ប្រទេសចិន ហើយនៅក្នុងការចោទប្រកាន់នេះ បុរសខាងលើត្រូវបានកាត់ទោសប្រហារជីវិត ប៉ុន្តែអ្វីដែលធ្វើឱ្យក្រុមគ្រួសាររបស់លោក NieShubin ឈឺចិត្តខ្លាំងបំផុតនោះ គឺក្រោយពេលដែលបានដឹងថា ការកាត់ទោសប្រហារជីវិតនោះ គឺជាការយល់ច្រឡំ ។

Image may contain: 1 person

កាលពីឆ្នាំមុនតុលាការបានរកឃើញថា លោក NieShubin មិនមានទោសពីបទរំលោភ និង សម្លាប់ដូចអ្វីដែលបានចោទប្រកាន់នោះទេ ដូច្នេះតុលាការជាន់ខ្ពស់ក្នុងខេត្តហឺប៉ី បានផ្តល់សំណងទៅឱ្យក្រុមគ្រួសារចំនួន ៣៨៨,០០០ ដុល្លារអាមេរិក ។ កាលពីដំបូងត្រូវបានគេដឹងថា ក្រុមគ្រួសារជនរងគ្រោះដោយសារការកាត់ទោសច្រឡំនោះ បានសុំសំណងជាទឹកប្រាក់ចំនួន ២ លានដុល្លារ ប៉ុន្តែលទ្ធផលចុងក្រោយពួកគេទទួលបានត្រឹមតែ ៣៨៨,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់ប៉ះប៉ូវនូវការប៉ះទង្កិចផ្លូវចិត្ត ។

Image may contain: 1 person, closeup

រំឭកដែរថា នៅឆ្នាំ ១៩៩៥ មានករណីរំលោភ និង សម្លាប់ស្ត្រីម្នាក់នៅក្នុងទីក្រុង Shijiazhuang ភាគខាងជើងខេត្តហឺប៉ី ប្រទេសចិន ហើយគ្រានោះបុរសឈ្មោះ NieShubin ត្រូវបានចោទប្រកាន់ថា ជាជនបង្កក្នុងរឿងហេតុមួយនេះ ដោយកាលនោះគាត់មានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ ហើយក្រោយពីមានការស៊ើបអង្កេតរួច តុលាការបានសម្រេចដាក់ទោស NieShubin ដោយការប្រហារជីវិត ៕ ម៉ានី ( ប្រភព : និកសាក )

ដកស្រង់ពី៖ pmhotnews