តៃវ៉ាន់ថ្មីៗនេះ បានប្រកាសថា ជនទាំងឡាយណាដែលបរិភោគសាច់ឆ្កែ និងឆ្មា គឺល្មើសនឹងច្បាប់ហើយ ខណៈអង្គនិតិបញ្ញតិ្តរបស់កោះនេះ កាលពីថ្ងៃអង្គារ៍ បានអនុម័តវិសោធនកម្មម៉ត់ចត់ទៅនឹងច្បាប់ការពារសត្វរបស់ខ្លួន ។ នេះបើយោងតាមសារព័ត៌មានផ្លូវការកោះនេះ Central News Agency (CNA) ។

Image may contain: 1 person, food

សារព័ត៌មានខាងលើបានឲ្យដឹងថា ពីមុនៗមក សកម្មភាពការពារសត្វ គឺគ្រាន់តែគ្រប់ដណ្តប់ទៅលើការសម្លាប់ និងលក់សាច់ឆ្កែ និងឆ្មា ប៉ុណ្ណោះ ។ ប៉ុន្តែ ឥឡូវនេះ ជនណាដែលបរិភោគ ឬ ធ្វើអាជីវកម្មសាច់ឆ្កែ ឬ ឆ្មា នឹងត្រូវផាកពិន័យជាប្រាក់ចន្លោះពី ១,៦៤០ ទៅ ៨,២០០ ដុល្លារអាមេរិក ។

ច្បាប់ថ្មីនេះ ក៏ហាមឃាត់ «ការបណ្តើរ» សត្វចិញ្ចឹមដោយប្រើខ្សែអូសទាញដោយរថយន្ត និងម៉ូតូ និងព្រមទាំងការដាក់ទណ្ឌកម្មឃោរឃៅទៅលើសត្វផងដែរ ។ ចំពោះអ្នកធ្វើបាបសត្វចិញ្ចឹមនេះឃោរឃៅ នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារធ្ងន់ធ្ងរ ២ ឆ្នាំ និងបន្ថែមការផាកពិន័យ ៦៥,៥០០ ដុល្លារអាមេរិក សម្រាប់អំពើណាមួយ ដែលមានចេតនាបង្កអន្តរាយដល់សត្វចិញ្ចឹម និងលទ្ធផលធ្វើឲ្យអវៈយវៈខូចខ្ទេចខ្ទីរ, យកសរីរាង្កពុំបានសម្រេច ឬ ការសម្លាប់ ។

Image may contain: 1 person, food

អ្នករំលោភបំពានច្បាប់នេះ ក៏អាចឃើញឈ្មោះ, រូបថត និងបទឧក្រិដ្ឋរបស់ពួកគេ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ, នេះបើយោងតាម CNA ។

គួរបញ្ជាក់ថា ច្បាប់បានកើតឡើង គឺអាស្រ័យដោយសារក្រុមអ្នកស្រឡាញ់សត្វ បានសហការគ្នាជំរុញឲ្យធ្វើ ក្រោយពីពួកគេតែងតែបានឃើញជារឿយៗនូវសកម្មភាពធ្វើបាបសត្វឆ្កែដូចជាសម្លាប់យកសាច់ ឬ ប្រើឲ្យអូសរទេះ គួរឲ្យអាណិតបំផុត ៕

Image may contain: 4 people, people sitting, people eating, table and food