មាតាដ៏ក្លាហានម្នាក់មកពីប្រទេសព័រទុយហ្គាល់ បានសម្រេចរក្សាទុកទារកក្នុងផ្ទៃ ទោះបីដឹងថាមានគ្រោះថ្នាក់ ។ ពេលនាងស្លាប់បាន ១០៧ ថ្ងៃ ទើបកូនរបស់នាងបានកើតដោយមានសុខភាពរឹងមាំ ។

Sandra Pedro មានកូនប្រុសម្នាក់អាយុ ៨ ឆ្នាំ ។ ពេលមានគភ៌កូនទី២ ពេលទៅជួបវេជ្ជបណ្ឌិតដើម្បីសុំដំបូន្មាន នាងត្រូវបានព្រមានអំពីហានិភ័យយ៉ាងធំក្នុងពេលមានគភ៌ ។ មុននេះ Sandra ធ្លាប់ប្រយុទ្ធជាមួយនឹងជំងឺរលាកសួត, មានញ្ហាបេះដូង និងធ្លាប់សន្លប់ ។ នាងក៏ធ្លាប់ធ្វើការវះកាត់តម្រងនោម ។ ថ្វីត្បិតដូច្នេះ ក្តីស្រឡាញ់ចំពោះកូន និងបំណងធ្វើជាម្តាយម្តងទៀតរបស់នាង ធ្វើឲ្យសម្រេចចិត្តទទួលយកហានិភ័យ និងរក្សាទុកទារក ។

Image may contain: 1 person, smiling, closeup

នៅខែកុម្ភៈ ២០១៦ ករណីហូរឈាមខួរក្បាលមួយបានធ្វើឲ្យ Sandra ប្រឈមនឹងការស្លាប់នៅក្នុងបន្ទប់ថែទាំពិសេស ។ នៅពេលនោះ នាងបានដឹងអំពីភេទកូនរបស់ខ្លួនជាកូនប្រុស តែមិនអាចបន្តឃើញពោះខ្លួនរីកចម្រើនយ៉ាងដូចម្តេចនោះទេ ។ នៅថ្ងៃទី២០ កុម្ភៈ Sandra បាត់បង់ជីវិត ។ ប៉ុន្តែ ការស្លាប់នេះបានបង្កើតជារឿងមួយដែលពុំជួបប្រទះ នៅព័រទុយហ្គាល់ និងប្រហែលជាកម្របំផុតលើពិភពលោក ។ ពេលស្ត្រីវ័យ ៣៧ ឆ្នាំ នេះស្លាប់ វេជ្ជបណ្ឌិតបានធ្វើអេកូ និងរកឃើញសញ្ញានៅរស់របស់ទារកក្នុងផ្ទៃនាងល្អប្រសើរ ។ បេះដូងរបស់ទារកខ្លាំងក្លា និងលោតធម្មតា ។

Image may contain: one or more people and people sleepingទារកត្រូវបានដាក់ឈ្មោះថា Lourenco Salvado

ដោយភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបាតុភូតនេះ, ពួកវេជ្ជបណ្ឌិតបានផ្ញើលទ្ធផលវិភាគទៅគណៈកម្មការសីលធម៌មន្ទីរពេទ្យ St. Joseph នៅ Lisbon ។ គណៈកម្មការនេះរួមនឹងគ្រួសារ Sandra យល់ព្រមបន្តឲ្យនាងមានគភ៌សំដៅធានាលទ្ធភាពនៅរស់របស់កូនក្នុងផ្ទៃ ។ រាងកាយរបស់ Sandra ពីពេលនោះ ត្រូវបានធ្វើសកម្មភាពដោយគ្រឿងយន្ត ។ នោះជាអំឡុងពេលដ៏ទុក្ខព្រួយសម្រាប់មនុស្សគ្រប់គ្នាក្នុងគ្រួសារនាង ។ ទោះបី Sandra ពុំនៅមានមុខងារខួរក្បាល និងត្រូវបានប្រកាសថាស្លាប់ ប៉ុន្តែ នៅតែមានជីវិតរីកចម្រើនក្នុងខ្លួននាង ។ ក្រុមគ្រូពេទ្យជាង ៨០ នាក់ បានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាឲ្យសរីរាង្គនាងមានសកម្មភាព និងរក្សាចលនាស្បូន ។ ១០៧ ថ្ងៃ ក្រោយមក អព្ភូតហេតុបានកើតឡើងៈ ទារកក្នុងផ្ទៃ Sandra បានប្រសូតចេញនៅសប្តាហ៍ទី៣២ ។ នេះជាស្ថានភាពដែលគ្មានវេជ្ជបណ្ឌិតរូបណានៅទីនោះ ធ្លាប់ជួបប្រទះ ហើយមនុស្សជាច្រើនបានយំ ។ បន្ទាប់មក គ្រឿងយន្តត្រូវបានផ្តាច់ពីរាងកាយនាង ហើយនាងក៏ត្រូវបានប្រគល់ឲ្យគ្រួសារយកទៅរៀបចំបុណ្យសព ៕

Image may contain: one or more people, people sleeping and baby

Image may contain: people sleeping and baby

Image may contain: one or more people, people sleeping, baby and closeup