តាម Straits Times ឲ្យដឹងថា ស្រីស្រស់ឈ្មោះ IIaria រូបនេះ បានចាប់ចិត្តយ៉ាងខ្លាំងលើបុរសម្នាក់ កំពុងរស់នៅ Batang ដែលជាស្រុកមួយស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៃខេត្ត Java កណ្តាល ប្រទេសឥណ្ឌូនេស៊ី ។ ផ្តើមពីការស្គាល់គ្នាតាម Facebook អ្នកទាំងពីរក៏គិតគូរដល់ការរៀបអាពាហ៍ពិពាហ៍ ។

IIaria រៀបរាប់ថា រយៈពេល២ឆ្នាំពេញ ខ្ញុំបានធ្វើការឲ្យភោជនីដ្ឋានមួយនៅអ៊ីតាលី ហើយប្រឹងប្រែងសន្សំលុយ ដើម្បីហោះហើរមកកាន់ឥណ្ឌូនេស៊ី ។

នៅពេលដែលឮសូរនាងប្រាប់ពីបំណងរៀបការជាមួយបុរសរស់នៅឆ្ងាយពីគ្នា ពាក់កណ្តាលរង្វង់ផែនដី ឪពុកម្តាយប្រុស ទោះបីអល់ឯក ក៏សម្តែងការគាំទ្រ និងជូនពរជ័យដល់កូន ។

រម្លឹកឡើងវិញថា នៅថ្ងៃទី១៨ មេសា ក្រោយពេលដល់ឥណ្ឌូនេស៊ីភ្លាម នាងបានធ្វើដំណើរនទៅភូមិ Tragung ស្រុក Batang ដោយពុំមានឯអង់ ។

18136727-10206980032019490-702-5105-4896-1493113560

វត្តមានរបស់ការីជនជាតិបរទេសម្នាក់ ភ្លាមៗនោះ បានស្រូបទាញចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋក្នុងភូមិ ។ អ្នកខ្លះបានទៅរាយការណ៍ប្រាប់ប៉ូលីស ។

ប៉ូលីសបានទៅដល់ផ្ទះនោះ ហើយសុំឲ្យ IIaria បកស្រាយពីមូលហេតុដែលនាងមានវត្តមានក្នុងភូមិនេះ ។ ភ្លាមៗនោះ នាយរងប៉ុស្តិ៍ប៉ូលីស អមដោយប៉ូលីស៣រូប បានទៅជួបអ្នកទាំង២ ដើម្បីសាកសួរដំណើររឿង ។

Dzulfikar ប្រុសស្នេហ៍របស់ IIaria ឲ្យដឹងថា ស្នេហារបស់អ្នកទាំង២ ទោះបីឆ្ងាយពីគ្នា តែវារឹងមាំអស់ពេល២ឆ្នាំមកនេះ ដោយសារពួកគេតែងទាក់ទងគ្នាជាប្រចាំ តាមបណ្តាញសង្គម ។ លោកក៏សង្ឃឹមថា ពួកគេនឹងឆាប់បានរៀបចំអាពាហ៍ពិពាហ៍ ៕