ក្រុម​ Real​ Madrid​ កំពុង​សម្លឹង​ឃើញ​គ្រូ​បង្វឹក​ថ្មី​ដើម្បី​គ្រោង​យក​មក​ជំនួស​លោក​ Zinedine​ Zidane​ ហើយ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ AS​។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ AS​ ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ Real​ Madrid​ កំពុង​ចង់​បាន​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក​ Joachim​ Löw​ ដើម្បី​យក​មក​ជំនួស​ដំណែង​ Zidane​ ក្នុង​ករណី​ប្រសិន​បើ​គ្រូ​សញ្ជាតិ​បារាំង​រូប​នេះ​មិន​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​អ្វី​សោះ​ក្នុង​រដូវ​កាល​នេះ​។

Loading...

យ៉ាងណាមិញ​ ក្រៅ​ពី​ Joachim​ Löw​ Real​ Madrid​ ក៏​បាន​សម្លឹង​ឃើញ​ Mauricio​ Pochettino​ របស់​ Tottenham​ Hotspur​ និង​ Antonio​ Conte​ របស់​ Chelsea​ ធ្វើ​ជា​គោល​ដៅ​បន្ទាប់​សម្រាប់​ឡើង​មក​កាន់​ដំណែង​ផង​ដែរ​៕

ប្រភព៖ kqube