​ទោះបីជា​មមាញឹក​នៅក្នុង​ការងារ​ក្តី តែ​សម្រាប់​អ្នកនាង គង់ សុជាតិ តែងតែ​ឆ្លៀត​ពេលវេលា​ជាមួយ​គ្រួសារ​ដើរ​កម្សាន្តតាម​រមណីយដ្ឋាន​ជាច្រើន និង ​តាម​បណ្តា​ខេត្ត​ក្រុង​នានា ។ អ្នកនាង គង់ សុជាតិ បានឱ្យដឹងថា «គ្រួសារ​គឺ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ» ។

Image may contain: one or more people, sunglasses and closeup

អ្នកនាង ​គង់ សុជាតិ និង លោក ជា វិបុល កាន់​តែមាន​សុភមង្គល​ខ្លាំង​ឡើង​ក្រោយពី​ទទួលបាន​កូនស្រី​បណ្តូលចិត្ត​រួមគ្នា ជាក់ស្តែង​នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរកន្លងមកអ្នកនាង គង់ សុជាតិ សុខចិត្ត​មិន​ទទួល​ការងារ​អ្វី​ទាំងអស់ ដោយបាន​ចំណាយ​ពេលវេលា​ដើរ​កម្សាន្តជាមួយ​គ្រួសារ​យ៉ាង​មាន​ក្តី​សុខ​បំផុត ។

Image may contain: one or more people, sunglasses, outdoor and nature

​អ្នកនាង គង់ សុជាតិ ចាប់ផ្តើម​ពង្រឹង​ការងារ​សិល្បៈ​របស់ខ្លួន​ឡើងវិញ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាង​ឆ្នាំមុន​ទៅទៀត អ្នកនាង​ប្រាប់ថា​ថ្មីៗ​នេះ​អ្នកនាង​ទទួល​ការងារ​ថ្មីៗ​ជាច្រើន​ទាំង​ការងារ​នៅ​ទូរទស្សន៍ ក៏ដូចជា​ការងារ​ផ្ទាល់ខ្លួន ។​

Image may contain: one or more people, sunglasses, hat and outdoor

​ក្រៅពី​រវល់​ការងារ​សិល្បៈ​អ្នកនាង គង់ សុជាតិ ត្រូវ​មើល​ខុសត្រូវ​ការងារ​រកស៊ីរ​បស់​ខ្លួន​ផង ទោះបីជា​ការងារ​រវល់​យ៉ាងណា អ្នកនាង​មិន​ភ្លេច​ពី​គ្រួសារ​នោះទេ អ្នកនាង​បានឱ្យដឹងថា ការងារ​ក៏​សំខាន់ ចំណែក​គ្រួសារ​កាន់តែ​សំខាន់​ដូចគ្នា មានពេលខ្លះ​អ្នកនាង​ និង​ ស្វាមីសម្រេចចិត្ត​មិន​ទទួល​ការងារ​មួយចំនួន​នោះទេ ដើម្បី​នាំគ្នា​ដើរលេង​ នេះ​គឺជា​សុភមង្គល​ធំ​បំផុត​នៅក្នុង​គ្រួសារ ។​

Image may contain: one or more people, people sitting and sunglasses

​ដោយសារ​មើលឃើញ​ពី​ភាព​ផ្អែមល្ហែម​ និង ​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក បានធ្វើឱ្យ​ទស្សនិកជន​ដែល​ស្នេហា​វិស័យ​សិល្បៈ​ម្នាក់ៗ​បាន​លាន់មាត់​សរសើរ​ពី​គូ​ស្វាមីភរិយា​មួយគូ​នេះ​ខ្លាំងណាស់ សូម្បីតែ​សិល្បការី​នីមួយ​ចំនួន​ក៏​នឹង​យក​គំរូ​តាម​គូ​ស្វាមីភរិយា ជា វិបុល និង គង់ សុជាតិ ផងដែរ ៕ អា​លី​ណា​

Image may contain: one or more people, sunglasses, closeup and outdoor

Image may contain: one or more people, people sitting, baby and closeup

Image may contain: one or more people, people standing, tree and outdoor

Image may contain: one or more people, people standing, sunglasses and outdoor

Image may contain: one or more people, sunglasses and outdoor

ប្រភព៖ pmhotnews