គណៈមេប្រយោគ​ទាំងមូល​បាន​សើច​បែប «​ហួសចិត្ត​» និង​មើលស្រាល​ការបញ្ចេញ​ស្នាដៃ​របស់​បេ​ក្ខ​នារី​ក្នុង​កម្មវិធី Got Talent របស់​ស្វី​ស ។ ប៉ុន្តែ លទ្ធផល​នៃ​ស្នាដៃ​របស់​នាង បានធ្វើ​ឲ្យ​គណៈមេប្រយោគ​ទាំងមូល​ស្រឡាំងកាំង និង​…​អៀនខ្មាស់ ។​

បង្ហាញ​ទេពកោសល្យ​
​នៅក្នុង​វគ្គ​ប្រលង Got Talent របស់​ស្វី​ស​នេះ ព្រឹត្តិការណ៍​មួយ​បានធ្វើ​ឲ្យ​រង្គោះរង្គើរ​អ្នកទស្សនា​ទាំងអស់ រួមទាំង​គណៈមេប្រយោគ​ក្នុង​ស្ទូ​ឌី​យោ​ថត ។ បេ​ក្ខ​នារី​ឈ្មោះ Corine បានបង្ហាញ​ទេពកោសល្យ​គូររូប​ដោយ​ដៃ​ទាំង​២ នៅ​ពីមុខ​គណៈមេប្រយោគ​រួមមានៈ Gilbert Gress, Susanne Kunz, Jonny Fischer, Bligg Zusammen ។​

Corine បង្ហាញ​ទេពកោសល្យ​គូររូប​ដោយ​ដៃ​ទាំង​២ ។ សម្លឹង​មួយ​ភ្លែត​ក៏​ដឹងថា​ជា​មេ​ប្រយោគ Gilbert Gress… ប៉ុន្តែ ស្នាដៃ​នេះ​ពុំទាន់​…​រួចរាល់ ហើយ​គណៈមេប្រយោគ​ហាក់​ពុំ​ពេញចិត្ត ព្រោះគិតថា វាជារូបភាពកូនក្មេងម្នាក់ប៉ុណ្ណោះ ។​

​មេ​ប្រយោគ​ស្រី គឺ Susanne Kunz បាន​ចុច​ប៊ូ​តុងក្រហម X (មិនពេញចិត្ត ) ដើម្បី​បញ្ចប់​ការបង្ហាញ​ស្នាដៃ ព្រមទាំង​បាន​ជំរុញ​ឲ្យ​មេ​ប្រយោគ​ដទៃ​ឲ្យ​ផ្អាក ចៀសវាង​ខាត​ពេល ។​

​ពុំបាន​កន្លះ​នាទី​ផង មេ​ប្រយោគ​ស្រី​បាន​ចង់​ឲ្យ​ផ្អាក​ដោយ​ចុច​ប៊ូ​តុង​

​ចុងក្រោយ អ្នក​ទាំង​៤​បាន​ចុច​ប៊ូ​តុង​ X ជម្រុះ Corine ចេញពី​ការប្រកួត ទោះបី​នាង​ពុំទាន់​គូរ​រួច​ក្តី ។​

​រាល់​លើក​ដែល​ឮសូរ​កណ្តឹង​រោទិ៍ «​ដេញចេញ​» នាង​បាន​សម្លឹង​ទៅកាន់​ក្រុម​មេ​ប្រយោគ ក្នុង​ក្រសែភ្នែក​ពិបាក​ពណ៌នា ។ ប៉ុន្តែ ពេល​នាង​បញ្ចប់​ការងារ នោះ​មនុស្ស​ទាំងអស់​ដែលមាន​វត្តមាន រួមទាំង​មេ​ប្រយោគ​បាន​ស្រឡាំងកាំង ហើយ​អៀនខ្មាស់​ចំពោះ​ទង្វើរ​មុននេះ​បន្តិច​របស់ខ្លួន ព្រោះតែ​យល់​ខុស ។​

​ចង់ដឹង​ច្បាស់​សូម​អញ្ជើញ​ទស្សនា Clip

​ចុងក្រោយ ក្រុម​មេ​ប្រយោគ​ត្រូវ​ងើបឈរ ហើយ​សុំទោស​ចំពោះ​ការវាយតម្លៃ​ទាំង​ពុំទាន់​ដឹង​អ្វី​នឹង​កើតឡើង នាគ្រា​បញ្ចប់ ៕