នា​វី​វ័យក្មេង​ម្នាក់​បាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល ដោយសារតែ​នាង​តូចចិត្ត​ខ្លាំងពេក ក្រោយពេល​បាន​ទៅ​ជួប​មិត្ត​ប្រុស​ផ្ទាល់ ហើយ​គាត់​បែរជា​មានមុខមាត់​មិន​ស្អាត ហើយ​ថែមទាំង​រូបរាង​មិន​សង្ហា មិន​ដូច​ក្នុង​រូបថត​ផ្ញើ​ឲ្យ​មើល​តាម Chat អនឡាញ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នារី​អាយុ ២៣ ឆ្នាំ ម្នាក់ មកពី​ខេត្ត Jilin ប្រទេស​ចិន បាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី​៧ នៃ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង Mudanjiang បន្ទាប់ពី​នាង​អន់ចិត្ត​សង្សារ​របស់ខ្លួន​មិន​ស្អាត​សង្ហា ដូច​ក្នុង​រូបថត​ទាក់ទង​គ្នា​តាម Online អស់​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ ។

​ប្រភព​ខាងលើ​បន្តថា នៅពេល​ប៉ូលីស​បានមក​ដល់ នារី​រូបនេះ​បាន​ព្យាយាម​លោត​ពី​យ៉​បន្ទប់​ស្នាក់នៅ និង​ស្រែក​ខ្លាំងៗ​ទៅកាន់​មិត្ត​ប្រុស​របស់​នាង​ថា «​បង​ជា​មនុស្ស​អាក្រក់​ណាស់ បោកប្រាស់​ខ្ញុំ​!!»

​ប៉ូលីស​ពុំ​អាច​ចាប់​នាង​ចេញពី​យ៉​បានទេ និង​បំបែក​ពួកគេ​ចេញពី​គ្នា ប៉ុន្តែ ក្រោយមក​ព្យាយាម​ឲ្យ​អ្នក​ទាំងពី​ស្ងប់​អារម្មណ៍​…. ។ មិនយូរប៉ុន្មាន នារី​រូបនេះ​មានឱកាស​លេបថ្នាំ​១​ទូកដៃ និង​យក​បំណែក​កញ្ចក់​អារ​កដៃ​របស់​នាង ។​

​សំណាង ប៉ូលីស​បាន​ជួយ​អន្តរាគមន៍​ការប៉ុនប៉ង​បញ្ចប់ជីវិត​របស់​នាង និង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​នាង​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ។​

​បើតាម​សម្តី​ម្តាយ​របស់​នារី​រងគ្រោះ​នេះ​វិញ បាន​ឲ្យ​ដឹងថា គ្រួសារ​ទាំងមូល​មិន​ពេញ​ចិត្តនឹង​ទំនាក់ទំនង​នេះ​ទេ ព្រោះ​បុរស​នោះ​មាន​អាយុ​ច្រើនជាង​កូនស្រី​របស់​ពួកគាត់​រហូតដល់ ១០ ឆ្នាំ ឯណោះ ។​

​ប៉ុន្តែ នាង​នៅតែ​ទ​ទួ​ច និង​ធ្វើដំណើរ​ចម្ងាយ ២៥១ គីឡូម៉ែត្រ ពី​ស្រុកកំណើត​ក្នុង​ទីក្រុង Jilin ទៅកាន់​ខេត្ត Heilongjiang ដើម្បី​ជួប​សង្សារ​តាមរយៈ​អន​ឡាញ​នេះ ជា​លើកដំបូង និង​ក៏​កើតរឿង​ហេតុ​បែបនេះ​តែម្តង ៕ https://closeupcheck.com

អត្ថបទគួរអាន៖ រូបភាព១២សន្លឹកថតកាល១០០ឆ្នាំមុន៖ ​អាថ៌កំបាំង​មួយត្រូវបាន…បើកកកាយ !!

ពិតណាស់​! ពាក្យ​ថា​ឮ​ម្តង​ពុំ​ស្មើ​ឃើញ​ម្តង​ឡើយ ពិសេស​គ្រានោះ​ទើបតែ​មាន​ម៉ាស៊ីនថតរូប​ធម្មតា​ប៉ុណ្ណោះ ហេតុនេះ មនុស្ស​ទាំងឡាយ​ពិតជា​មាន​ជំនឿ​លើ​រូប​ក្នុង​សន្លឹក​រូបថត​នេះ ជាអាទិ៍ៈ តើ​អាចមាន​មើមដំឡូង​បារាំង​ប៉ុន​រូប​ខាងលើ​ដែរ ឬទេ ?

​ស្ថានភាព​ពេលនោះ​គឺថាៈ ក្រោយពេល​ប្រទេស​អាមេរិក​បញ្ចប់សង្គ្រាម​ក្នុងស្រុក​នៅ​ឆ្នាំ ១៩៥៦ ។ ក្នុង​ផ្ទៃ​ប្រទេស​ជួប​គ្រោះ​អត់ឃ្លាន​មាន​សភាព​ធ្ងន់ធ្ងរ ។ រដ្ឋការ​អាមេរិក​ពេលនោះ ព្រោះតែ​ចង់​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទៅកាន់​តំបន់​ប៉ែក​ខាងលិច ដែល​នៅ​រហោរ​ស្ថាន គ្មាន​អ្នករស់នៅ ដើម្បី​បង្កបង្កើនផល បាន​ប្រឹងប្រែង​ច្នៃ​បង្កើត​រូបភាព​មួយចំនួន បច្ចុប្បន្ន​នៅ​សេសសល់ ១២ សន្លឹក ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន​ឃើញថា នៅ​តំបន់​នោះ ជា​ទឹកដី​មាន​ជីរ​ជាតិ​ផលិតផល​ល្អ ហើយ​សម្បូរ​ដោយ​ធនធានធម្មជាតិ​… ។​ល​។ រូបភាព​ទាំងនោះ បាន​បំរើ​ដល់​ការឃោសនា​តៗ​មក​ជាង​កន្លះ​សតវត្ស ។​

​ឥឡូវនេះ យើង​នាំគ្នា​មើល​រូបភាព​ផលិតឡើង​នា​គ្រានោះ ដែល​បច្ចេកវិទ្យា​អេឡិចត្រូនិក​នៅ «​បុព្វកាល​» បំផុត ។ ដំបូង​គឺ ផ្លែ​ស្តូ​បឺ​រី ។​

– ពិតជា​ស្តូ​បឺ​រី​យក្ស​

– ត្រី​នៅក្នុង​ទន្លេ​ត្រូវបាន​ស្ទួ​ច​ដោយ​ដងសន្ទូច​គុណភាព​វិសេសវិសាល​


– ចិញ្ចឹម​មាន់​ញី​១​ក្បាល គឺ​គ្រប់គ្រាន់​សំរាប់​បរិភោគ​១​គ្រួសារ​


– អំពិលអំពែក​ប៉ុន «​ឧទ្ធម្ភាគចក្រ​»


– រូបភាព​បែបនេះ ប្រសិនបើ​បង្ហាញ​វត្តមាន​បច្ចុប្បន្ននេះ ក៏​ជា​ផលិតផល Photoshop កាលី​ប​ខ្ពស់​ដែរ​


– សម្លឹងមើល​រូបភាព​ទាំងនេះ​ដឹងថា «​ក្លែងក្លាយ​» ប៉ុន្តែ វា​ត្រូវបាន​ផលិត​ក្នុង​សម័យកាល​គ្មាន​កុំព្យូទ័រ​


– ក្នុង​លក្ខខណ្ឌ​គ្រានោះ​ដូច​ពោល​ខាងលើ រូបភាព​នេះ​អាច​ចាត់ទុកថា​ជា «​បុព្វកាល​» នៃ Photoshop បច្ចុប្បន្ន​


– តើ​ធ្វើ​បែបណា ដើម្បី​មាន​រូបភាព​ទាំងនេះ ? ពិតណាស់ ដាច់ខាត​វា​ពុំមែន​ជា​គំនូរ​ទេ​


– វា​គឺជា​ប្រសិទ្ធភាព​នស​ការរៀប​បង្វិល​២ ឬ ច្រើន​ត្រួតគ្នា រួច​លាង​វា តែ​ត្រូវ​គណនា​សម​មាត្រ​គម្លាត​យ៉ាង​ត្រឹមត្រូវ និង​ល្អិតល្អន់​បំផុត​ទើបបាន​


– គេ​ពុំ​អាច​បដិសេធ​បាន​វិធី​ឃោសនា​អូសទាញ​ដោយ «​បំប៉ោង​» គ្រានោះ​ថា​ពុំមាន​ប្រសិទ្ធភាព​ឡើយ


– ភាគ​ខាងលិច​អាមេរិក ត្រូវបាន​ត្រួសត្រាយ អភិវឌ្ឍន៍ ទិន្នផល​ស្បៀង​កើនឡើង ផ្ទៃដី​ក៏ត្រូវ​បាន​ពង្រីក​ទូលំទូលាយ ៕