​ត្រកូល Manchester ខកចិត្ត​ខ្លាំង​ក្រោយ​ទទួលបាន​១​ពិន្ទុ​ពី​ដៃគូ​ប្រកួត​កាលពី​រាត្រី​យប់មិញ ។​

Dtn7.com Photos's photo.

​ក្លិប​បី​សាច​ក្រហម Manchester United និង​មេឃ​ខៀវ Manchester City បាន​បាត់បង់​ឱកាស​យក​៣​ពិន្ទុ​ពី​ដៃគូប្រកួត​នៅក្នុង​សប្តាហ៍​ទី​៣៤ ក្នុង​ក្របខណ្ឌ លី​គ​កំពូល​របស់​អង់គ្លេស (English Premier League) កាលពី​រាត្រី​យប់មិញនេះ ។​

Dtn7.com Photos's photo.

​កាលពី​រាត្រី​យប់មិញ​នេះ Manchester United បាន​បើក​កីឡាដ្ឋាន Old Trafford របស់ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ Swansea យ៉ាង​កក់ក្តៅ ។ ក្នុងការ​ប្រកួត​នោះដែរ Man Utd មិនអាច​រក​បី​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ Swansea បានទេ ដោយ​ឲ្យ​១​ពិន្ទុ​ទៅ Swansea ត្រឡប់ទៅផ្ទះ​វិញ​ក្នុង​លទ្ធផល ១​ទល់នឹង​១ នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់ ។​

Dtn7.com Photos's photo.

​ជំនួប​នៅ​Old Trafford យប់មិញ​នេះ Rooney បា​នរក​គ្រាប់​បាល់​នាំមុខ​១​គ្រាប់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៅ​ចុង​ម៉ោង​តង់​ទី​១ នាទី​៤៥ ដោយ​បាល់​ប៉េ​ណា​ល់​ទី មួយ​គ្រាប់​នេះ​ធ្វើ​ឲ្យ Man Utd នាំមុខ Swansea (១-០) មុន​បញ្ចប់​តង់​ទី​១ ។ ចូល​តង់​ទី​២​លទ្ធផល​ត្រូវបាន​ផ្លាស់ប្តូរ នៅពេលដែល​កីឡាករ​ខ្សែបម្រើ Sigurdsson របស់ Swansea ទាត់​បាល់ Free Kick បញ្ចូល​ទី​នៅ​ចុង​ម៉ោង​តង់​ទី​២​យ៉ាង​ស្អាត ធ្វើ​ឲ្យ David De Gea មិនអាច​សង្គ្រោះ​បាល់​បាន ។ មួយ​ជើង​របស់ Sigurdsson នេះ​ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​បញ្ចប់​នូវ​លទ្ធផល ១​ទល់នឹង​១ បាន​ម្នាក់​១​ពិន្ទុ ។​

Dtn7.com Photos's photo.

​កាល​ប្រកួត​នៅ Old Trafford យប់មិញ​នេះ​ជា​កំណត់ត្រា​ស្មើ​លើក​ទី​១២ ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho (Special One) រដូវ​កាល (២០១៦-២០១៧) នេះ ។​

Dtn7.com Photos's photo.

​ចំណែកឯ​ក្រុម Manchester City ដែល​ជួប​ក្រុម បាត​តារាង Middlesbrough ក៏​ទទួលបាន​លទ្ធផល​មិន​ខុសពី Man Utd ដែរ ពោលគឺ បាន​១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ទឹកដី Riverside Stadium របស់​ម្ចាស់ផ្ទះ Middlesbrough ដោយ​លទ្ធផល ២​ទល់នឹង​២ ។ គ្រាប់​ទី​១​រកបាន​ដោយ​កីឡាករ​ក្រុម​ម្ចាស់ផ្ទះ នៅ​នាទី​៣៨ ជាការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Negredo ជា​អតីត​កីឡាករ​របស់ Man City ។ ចូល​តង់​ទី​២ នាទី​៦៧​កីឡាករ​ឆ្នើម​របស់ Man City Aguero រកបាន​១​គ្រាប់​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​វិញ​ដោយ​បាល់​ប៉េ​ណា​ល់​ទី ។ រំលង​បាន​១០​នាទី កីឡាករ Chambers ស៊ុត​ឲ្យ Middlesbrough នាំមុខ​សារជាថ្មី​ម្តងទៀត​នៅ​នាទី​៧៧ ប៉ុន្តែ​នៅ​ចុង​ម៉ោង Jesus តែ​ត​មួយ​ក្បាល​បញ្ចូល​ទី​យ៉ាង​ស្អាត​ឲ្យ Man City ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​២​ទល់នឹង​២ ។

Dtn7.com Photos's photo.

​ចំណែកឯ​កាំភ្លើង​ធំ Arsenal វិញ​អស់សង្ឃឹម​ក្នុងឱកាស​ដណ្តើម​កៅអី Champions League ក្រោយ​មាន់​ខ្នាយ​មាស Tottemham Hotspur បំបាក់​ក្នុង​លទ្ធផល (២-០) ។

Dtn7.com Photos's photo.

​ការបរាជ័យ​របស់​កាំ​ភ្លើង​ធំ Arsenal យប់មិញ​នេះ​ធ្វើ​ឲ្យ​ពួកគេ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Manchester City រហូតដល់​ទៅ​៦​ពិន្ទុ ខណៈ​សប្តាហ៍​ក្រោយ​ត្រូវ​ប៉ះ​ជាមួយ បី​សាច​ក្រហម Manchester United ទៀត ហើយក៏​ជា​សម្ពាធ​ដ៏​ធំ​មួយ​ដែរ​សម្រាប់​ក្រុម​មកពី​ទីក្រុង​ឡុង​ភាគ​ខាងជើងមួយ​នេះ (Arsenal)  ។

Dtn7.com Photos's photo.

​រីឯ Spur វិញ​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង​ក្រោយ​បំបាក់ Arsenal ក្នុង​លទ្ធផល ២​ទល់នឹង​០ ក្នុង​ទឹកដី​របស់ខ្លួន បន្ត​ក្តី​ស​ង្ឃឹម​ប្រជែង​យកពាន​លី​គ​កំពូល​របស់​អង់គ្លេស English Premier League ជាមួយ​តោ​ខៀវ Chelsea ខណៈ Chelsea លុត Everton ៣​ទល់នឹង​០ ក្នុង​ថ្ងៃ​តែមួយ ៕

Dtn7.com Photos's photo.

ប្រភព៖ dtn7