ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ជើងហោះហើរ​ពី​មូ​ស្គូ (​រុស្ស៊ី មកកាន់​ប្រទេស​ថៃ របស់​ក្រុមហ៊ុន Aeroflot ។ យន្តហោះ​បាន​ហោះ​កាត់​តំបន់​ខ្យល់​កន្ត្រាក់ មុនពេល​ចុះ​សំចត​នៅក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​០១ មេសា -​នេះ​បើតាម AFP ។​

Loading...

​មន្ត្រី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ក្រុង​បាងកក Denis Antonyuk បាន​និយាយថាៈ មាន​ជនជាតិ​រុស្ស៊ី ២៤ នាក់ និង​ជនជាតិ​ថៃ ៣ នាក់ រងរបួស ។ នៅមាន​ជនជាតិ​រុស្ស៊ី ១៥ នាក់ និង​ថៃ ២ នាក់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ រីឯ​ប៉ុន្មាន​អ្នក​ទៀត​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ ។​

​ខ្សែ​វីដេអូ​ថត​ដោយ​អ្នកដំណើរ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទិដ្ឋភាព​ចលាចល​ក្នុង​បន្ទប់​យន្តហោះ ។ អ្នកដំណើរ​រងរបួស​ដេក​រដូករណែល​លើផ្លូវ​ដើរ មាន​ស្នាម​ឈាម​នៅជាប់​ដំបូល​យន្តហោះ ។​

​អ្នកដំណើរ​សញ្ជាតិ​រុស្ស៊ី​ឈ្មោះ Yevgenia បាន​ប្រាប់​ឆា​ណែ​ល​ទូរទស្សន៍រ​ស្ស៊ី Rossiya 24 តាម​ទូរស័ព្ទ​ថា «​យើងខ្ញុំ​ដូច​ត្រូវគេ​ចាប់​គ្រវែង​ឡើងលើ ដោយ​ពុំ​អាច​ច្បាម​ជាប់​អ្វី​បាន ហើយ​ការ​ញ័រ​រង្គើរ​ពុំ​ឈប់ឈរ ធ្វើ​ឲ្យ​ពួក​ខ្ញុំ​គិតថា នឹង​ជួប​គ្រោះថ្នាក់​ហើយ​» ។​

​រីឯ Aeroflot វិញ​ប្រកាសថា ក្រុម​បញ្ជារ​ហោះហើរ ពុំ​អាច​ព្រមាន​ប្រាប់​ពី​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​បា​ន ព្រោះ​ខ្យល់​កន្ត្រាក់​នេះ​កើតឡើង​ភ្លាមៗ ហើយ​ក្នុង​លំហ​អាកាស​ថ្លាឈ្វេង​បែបនេះ ៕