នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ​រាជរដ្ឋាភិបាល កម្ពុជា គ្រោង​ស្ថាបនា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ចំនួន ៣ បន្ថែមទៀត គឺ​ពី​តំបន់​ជ្រោយចង្វា ភ្ជាប់​ទៅ​តំបន់​កោះដាច់ អរិយ​ក្សត្រ និង ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់ប្រជាពលរដ្ឋក្នុងការ​ធ្វើដំណើរឱ្យកាន់តែ​ប្រសើរ ដោយ​មិន​ប្រឈម គ្រោះថ្នាក់​ពេល​ឆ្លង​ទូកដរ ទៀតឡើយ​ ។​

Image may contain: ocean, sky, outdoor and water

Loading...

​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​អ្នក​សារ​ពត៌មាន​​ដឹងថា ស្ពានទាំង ៣ នោះ ​ក្រុម​អ្នកជំនាញ បានចាប់ផ្តើម​សិក្សា​ហើយ ដោយ​គ្រោង​ឈានទៅ ស្ថាបនា​ស្ពាន​ឆ្លងកាត់ ពី​តំបន់​ជ្រោយចង្វា ឆ្ពោះ​ទៅតំបន់​កោះដាច់ អរិយ​ក្សត្រ និង ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្កើតជា​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង ភាគ​ខាងកើត រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​៦ ឆ្លងកាត់​កោះដាច់ តំបន់​អរិយ​ក្សត្រ និង ​ឆ្ពោះទៅ​ផ្លូវ​ជាតិ​លេខ​១​ ។​

គម្រោង​ផ្លូវ​ក្រវាត់ក្រុង នៅភាគ​ខាងកើត​នេះនឹង​ជួយ​កាត់បន្ថយ បញ្ហាកកស្ទះ​ចរាចរណ៍​មួយផ្នែកធំ ចូលទៅក្នុង​ទីក្រុង ដោយ​ឆ្ពោះទៅ ផ្លូវជាតិ​មួយ ​។​ ​ហើយ​គម្រោង​នេះ​ ក៏បាន​ដោះស្រាយការលំបាក​ជូនប្រជាពលរដ្ឋក្នុង​តំបន់​កោះដាច់ បាន​យ៉ាងច្រើន ដែល​បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុង​តំបន់​នេះ ត្រូវ​ប្រើ​មធ្យោបាយ ឆ្លង​ទូកដរ ដើម្បី​ធ្វើដំណើរ​ពី ត្រើយម្ខាង ទៅ​ត្រើយម្ខាង​ទៀត ។ អាជ្ញាធរនឹង​ប្តេជ្ញា​អនុវត្ត គម្រោង​នេះ​ឱ្យបាន ដើម្បី​ដោះស្រាយការលំបាក​របស់​ប្រជាពលរដ្ឋ ហើយ​ដើម្បីឱ្យតំបន់​នេះ កាន់តែ​មានការ​អភិវឌ្ឍន៍ ដោយសារតែ​តំបន់​កោះដាច់ ជា​តំបន់​ទាក់ទាញ ទេសចរណ៍​មួយ ប្រចាំរាជធានី​ភ្នំពេញ ។​

Image may contain: 3 people, people standing

ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍​ដូចនេះ កាលពី ថ្ងៃទី ​១ ខែឧសភា ឆ្នាំ​ ២០១៧ ​នៅពេល​ ឯកឧត្តម ​បាន​អញ្ជើញ​ជា​អធិបតីភាព បើកសម្ពោធ​ដាក់ឱ្យប្រើប្រាស់ អគារ​រដ្ឋបាល សង្កាត់ និង ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កោះដាច់ ស្ថិតក្នុង​សង្កាត់ កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ៕ សុថា​ត់​

Image may contain: 2 people, people standing

ប្រភព៖ pmhotnews