កាសែតដ៏ធំមួយរបស់កូរ៉េខាងត្បូង បានចេញផ្សាយបទអត្ថាធិប្បាយមួយ ដែលមានចំណងជើងព្រមាន រដ្ឋាភិបាលរបស់ខ្លួនថា ឱ្យប្រយ័ត្នសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក បណ្តាលមកពី «ពាក្យសម្តី» របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអំពាវនាវរដ្ឋាភិបាលក្រុងសេអ៊ូល ចំណាយថ្លៃដំឡើងប្រព័ន្ធការពារមីស៊ីលចំនួន ១.០០០ លានដុល្លារអាមេរិក ។

No automatic alt text available.

Loading...

ព័ត៌មានពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ១ ឧសភា នេះ កាសែត«ចូសុន(Chosun) » ដែលជាកាសែតបោះពុម្ពដ៏ធំមួយ របស់កូរ៉េខាងត្បូង បានដាក់ចំណងជើងអត្ថបទមួយថា «ពាក្យសម្តីរបស់ ត្រាំ កំពុងបំផ្លាញសម្ព័ន្ធមិត្ត រវាងសហរដ្ឋ និង កូរ៉េខាងត្បូងហើយ» ។

No automatic alt text available.

«ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានចំណុចផ្សេងៗជាច្រើនទៀត ដែលមានសារសំខាន់ជាងប្រាក់ ប្រសិនបើមានប្រទេសណាមួយ ផ្តោតតែលើប្រាក់ ឬ សេដ្ឋកិច្ច ជាជាងគិតសម្ព័ន្ធភាពជាដៃគូ នោះវាប៉ះពាល់ដល់ការជឿទុកចិត្តជាមូលដ្ឋានរវាងភាគីទាំងពីរ ។ បទវិចារណកថា ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវប្រើ«ផែនការបម្រុង» សម្រាប់អនាគតនៃប្រទេសរបស់ខ្លួនផងដែរ ។

Image may contain: one or more people, crowd and outdoor

ការចេញផ្សាយបទវិចារណកថា របស់កាសែត ចូសុន នេះ បានអង្រួនអារម្មណ៍របស់ពលរដ្ឋកូរ៉េខាងត្បូងជាច្រើន ដែលមិនពេញចិត្ត បទសម្ភាសរបស់លោក ដូណាល់ ត្រាំ ដែលបាននិយាយប្រាប់កាសែតក្នុងអាមេរិកជាច្រើនថា គាត់ចង់«សើរើឡើងវិញ» នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអាមេរិកនិងកូរ៉េខាងត្បូង ដែលគេហៅថា«KORUS» ដែលធ្វើឱ្យអាមេរិកចាញ់ប្រៀប ចាប់តាំងពីមានកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១២ មក ។

លោក ត្រាំ បានសម្តែងនូវបំណងប្រាថ្នាមួយ ឱ្យកូរ៉េខាងត្បូង ទទួលខុសត្រូវលើការដឹកជញ្ជូន និង ការដំឡើងប្រព័ន្ធការពារមីស៊ីល ដែលមានតម្លៃ ១.០០០ លានដុល្លារ អាេមរិក ។

Image may contain: 6 people, crowd and outdoor

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ហឺរបឺត មេម៉ាស្ទ័រ ទីប្រឹក្សាសន្តិសុខសេតវិមាន បានព្យាយាមសម្រុះសម្រួល ដោយលើកឡើងថា ថ្លៃដឹកជញ្ជូន និង ការចំណាយលើការដំឡើងប្រព័ន្ធមីស៊ីល ស្ថិតក្នុងការទទួលខុសត្រូវរបស់អាមេរិក តាមកិច្ចព្រមព្រៀងពីមុន ដែលបច្ចុប្បន្នមន្ត្រីទាំងពីរប្រទេស កំពុងដំណើរការបញ្ចប់ប្រព័ន្ធ THAAD ក្នុងទីលានវាយហ្គោល របស់ក្រុមហ៊ុនឡូតតេ ក្នុងទីក្រុងសងជូ ។

Image may contain: 1 person, standing and outdoor

Image may contain: one or more people, tree, grass, sky and outdoor

រីឯប្រទេសចិន នៅតែសម្តែងការមិនពេញចិត្ត ចំពោះការដំឡើងប្រព័ន្ធ THAAD នេះ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមហ៊ុនឡូតតេ នៃឧស្សាហកម្មទេសចរណ៍ និង Entertainment របស់កូរ៉េខាងត្បូងដដែល ៕

ដកស្រង់ពី៖ មតិអ្នក