​ស្ត្រី​ជនជាតិ​កូ​ឡុំ​ប៊ី​ម្នាក់ បាន​លេប​លុយ ៧០០០ ដុល្លារ ដើម្បី​លាក់​បន្ទាប់ពី​ឈ្លោះ​គ្នា​ជាមួយ​ប្តី​, តាម​ការចុះផ្សាយ​របស់ Mirror ។​

​ស្ត្រី​អាយុ ៣០ ឆ្នាំ រូបនេះ បាន​លេប​ក្រដាសប្រាក់ ១០០ ដុល្លារ អស់​ជាច្រើន​សន្លឹក ។ ពួក​វេជ្ជបណ្ឌិត​បានធ្វើ​ការវះកាត់​យកចេញ​បាន​ក្រដាស ១០០ ដុល្លារ ចំនួន ៥៧ សន្លឹក ពី​ក្រពះ និង​ពោះវៀន​របស់​នាង ។ ចំនួន​ប្រាក់​នៅសល់​បាន​ឆ្លងកាត់​ពោះវៀនធំ ហើយនឹង​ចេញមកក្រៅ​តាមផ្លូវ​រំលាយ​អាហារ​ធម្មតា​, នាយក​ផ្នែក​វះកាត់ លោក Juan Paulo Serrano ឲ្យ​ដឹង ។​

​វេជ្ជបណ្ឌិត Serrano ក៏​សន្និដ្ឋានថា ក្រដាសប្រាក់​មិនបាន​ខ្ចប់ ឬ បត់ នេះ​បញ្ជាក់ថា វា​គ្រាន់តែ​ជា​ «ទង្វើ​អស់​ស​ង្ឃឹមមួយ គឺ​ពុំមែន​ជា​រូបភាព​ដឹកជញ្ជូន​ខុសច្បាប់» ។​

​ស្ត្រី​ជនជាតិ​កូ​ឡុំ​ប៊ី​បាន​និយាយប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ RCN ថា នាង​សន្សំ​បាន​ប្រាក់​នេះ​ទុក​សម្រាប់​ធ្វើដំណើរ​ទេសច​រណ៍​ជាមួយ​ប្តី បន្ទាប់ពី​លក់​របស់របរ​មួយចំនួន ។​

​មិន​ច្បាស់​ថា ហេតុអ្វី​ប្តី​ប្រពន្ធ​ឈ្មោះ​គ្នា ធ្វើ​ឲ្យ​នាង​ត្រូវ​លេប​ប្រាក់​ទាំងអស់​ទៅក្នុង​ពោះ​បែបនេះ ៕​