Edward Mordake ជា​មនុស្ស​មានសំណាង​ដែល​បានប្រសូត​ឡើង​ក្នុង​ត្រកូល​អភិជន ប៉ុន្តែ បែរជា​អភព្វ​ទៅវិញ គ្រា​ដែលមាន​ផ្ទៃមុខ​ដល់​ទៅ​២​ប្លែក​ពី​គេ​ពី​ឯង​យ៉ាងនេះ ។​

វត្តមាននៃផ្ទៃមុខទី២បង្កនូវទុក្ខវេទនា និងភាព​លំបាកលំបិនដល់ Mordake

​នៅក្នុង​វេច្ច​នា​នុ​ក្រម​វេជ្ជសាស្ត្រ​របស់​វេជ្ជបណ្ឌិត George M. Gould និង Walter L. Pyle បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ ១៨៩៦ Mordake ត្រូវបាន​ពណ៌នា​ថា​ជា «​ករណី​មួយ​ក្នុង​បណ្តា​ករណី​រូបរាង​ចម្លែក ហើយ​ទុក្ខសោក​បំផុត​» ។​

Mordake កើត​នៅ​ពាក់កណ្តាល​សតវត្ស​ទី​១៩ និង​ជា​អ្នកនិពន្ធ​ដ៏​ច្នើម ហើយក៏​ជា​តន្ត្រីករ​ពោរពេញ​ដោយ​ទេពកោសល្យ ។ ភ​ត្រា​របស់លោក​បើ​មើ​លពី​ខាងមុខ គឺ​ពិតជា​ស្អាត​ណាស់ ប៉ុន្តែ ពីក្រោយ​ក្បាល​របស់ Mordake វិញ បែរជា​មាន​វត្ត​មាននៃ​ផ្ទៃមុខ​របស់​បុរស​ម្នាក់​ផ្សេង ។ យោបល់​ខ្លះ​លើកឡើងថា «​បងប្អូន​ភ្លោះ​ព្រាយ​បិសាច​» នោះ​មាន​ភេទ​ស្រី ប៉ុន្តែ វេជ្ជបណ្ឌិត​២​រូប​ខាងលើ វាយតម្លៃថា នេះ​ជា​រឿង​ពុំ​អាច ព្រោះ​រាល់​កូនភ្លោះ​ប៉ារ៉ាស៊ីត សុទ្ធ​តែមាន​ភេទ​តែមួយ ។​

​តាម​ការ​ណ៌​នា នោះ​ផ្ទៃមុខ​ទី​២ វា​អាក្រក់​អា​ក្រី និង​មាន​ទំហំ​តូច​នៅ​ពីក្រោយ​ក្បាល​លើ​កញ្ចឹងក Mordake ពុំ​អាច​សន្ទនា ឬ បរិភោគ​អាហារ តែ​វា​នេះ​បញ្ចេញ​ស្នូរ​សំណើច ឬ បង្ហាញ​ភាព​ពេបជ្រាយ នៅពេល Mordake យំ ។ ភ្នែក​របស់​វា​សម្លឹង​តាម​មនុស្ស​នៅ​ជុំវិញ បបូរមាត់ «​បិទ​បើកៗ​ពុំ​ឈប់ឈរ​» ទោះបី​ពុំ​បញ្ចេញ​ជា​ស្នូរ​អ្វី​ក៏ដោយ ។ Mordake ក៏​ទម្លាយ​ប្រាប់ថា លោក​ច្រើន​ដេក​ពុំបាន ព្រោះតែ​សម្តី​ខ្សឹបៗ «​របស់​បងប្អូន​ភ្លោះ​បិសាច​» ។​

Mordake ជា​មនុស្ស​ស្រស់​សង្ហារ តែ​វា​ត្រូវបាន​ថត​ពី​ខាងមុខ ។ តែ​ពេល​បែរខ្នង​នោះ​ផ្ទៃមុខ​ទី​២​បង្ហាញ​នូវ​ភាព​អួរ​អាប់​, អាក្រក់ និង​ជា​និមិត្តរូប​នៃ​ភាព​ទុច្ចរិត

​ដោយ​ពុំ​ទ្រាំ​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន Mordake សុខចិត្ត​ប្រថុយស្លាប់ សុំ​ឲ្យ​វេជ្ជបណ្ឌិត​ទាំង​២​ខាងលើ ជួយ​កម្ចាត់​ផ្ទៃមុខ​ទី​២ ចេញ​ផុតពី​រាងកាយ​របស់លោក តែ​ពុំមាន​អ្នកណា​មួយ​មាន​សេចក្តីក្លាហាន​ហ៊ាន​ធ្វើ​រឿង​នោះទេ ។​

​តាម​ការស្រាវជ្រាវ មនុស្ស​ដែលមាន​ជំងឺ​ដូចជា Mordake ច្រើន​រង​នូវ​រោគសញ្ញា​ប្រែប្រួល​ធ្ងន់ធ្ងរ ជាអាទិ៍ៈ ការខ្វះ​ខួរក្បាល​មួយផ្នែក​, បំពង់​សរសៃប្រសាទ​មាន​បញ្ហា ឬ បេះដូង​… ធ្វើ​ឲ្យ​អាច​កើត​ពុំ​គ្រប់​ខែ ឬ ក៏​រស់នៅ​បានតែ​មួយរ​យៈ​ពេល​ខ្លី​ប៉ុណ្ណោះ ។​

​យក​លំនាំ​រឿង​របស់ Mordake គេ​បាន​សាង​ឡើងជា​ខ្សែភាពយន្ត​មួយ​

​ដោយ​អស់សង្ឃឹម​ទាំងស្រុង Mordake ក៏​ទ្រាំ​រស់នៅ​ដោយ​លាក់កំបាំង បដិសេធ​ពុំ​ជួប​សូម្បីតែ​សមាជិក​ក្នុង​ក្រុមគ្រួសារ ហើយ​ចុងក្រោយ​យុវជន​អភព្វ​នេះ​បានធ្វើ​អត្តឃាត​ដោយ​ផឹក​ថ្នាំពុល​ក្នុង​វ័យ ២៣ ឆ្នាំ ។ តាម​បំណងប្រាថ្នា​ចុងក្រោយ គេ​បាន​បញ្ចុះ​សាកសព​លោក​នៅ​តំបន់​ដែនដី​រហោរ​ស្ថាន និង​ពុំ​ឲ្យ​ដាក់​ថ្ម ឬ អ្វី ជា​សញ្ញា​សំគាល់​ឡើយ ។​

​ពេល​អាយុ ២៣ ឆ្នាំ Mordake បាន​ទៅ​អង្វ​ករ​វេជ្ជបណ្ឌិត ដើម្បី​ជួយ​រំដោះ​រូបគេ​ចេញ​ផុតពី​ផ្ទៃមុខ​ទី​២ ។ ដោយ​គ្មាន​ដំណោះស្រាយ Mordake ទាល់​តម្រិះ ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​របស់ខ្លួន​ទាំង​នៅ​យុវវ័យ​

​រូបភាព​របស់ Mordake នៅក្នុង​សៀវភៅ​វេជ្ជសាស្ត្រ​មួយ​

​នៅក្នុង​វេជ្ជសាស្ត្រ​ពាក្យ​ថា «​មុខ​២» ពុំ​ត្រឹម​ចង់​ចង្អុល​ពី​បុគ្គលិកលក្ខណៈ​ទេ គឺ​នៅ​ផ្តោតលើ​ជំងឺ​ដ៏​កម្រ និង​សាហាវ​របស់​មនុស្សលោក តែ​អត្រា​ដំណពូជ​របស់​វា​មានកំ​រិត​តូច​ណាស់ ។​

​ប្លែក​ទាំងស្រុង​ជាមួយនឹង​មនុស្ស ឬ សត្វ ដែលមាន​ក្បាល​២ ដោយសារ​ករណី​ដូច Mordake ច្រើន​មាន​បន្ថែម​ច្រមុះ​មួយ ត្រចៀក ឬ ផ្ទៃមុខ​ថ្មី​មួយ ចេះ​សំដែង​ទឹកមុខ​… ហូរ​ទឹកភ្នែក និង​អាច​និយាយ​អ្វីៗ ។​

​មកទល់ពេលនេះ យុវជន​អភព្វ Mordake បាន​ក្លាយជា​និមិត្តរូប​នៃ​ជំងឺ​ដ៏​ចម្លែក​បង្កប់​អញ្ញ​តិ​យ៉ាងច្រើន ។​

​រូប​របស់ Mordake ត្រូវបាន​គេ​ធ្វើ​ពី​ក្រមួន ។ មុខខ្មោច​នៅ​ពី​លើក​ខាងក្រោយ​របស់គាត់ ធ្វើ​ឲ្យ​វេជ្ជសាស្ត្រ​បាន​ត្រឹម «​គ្រវីក្បាល​» ៕​