បើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន Mirror របស់អង់គ្លេស បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែឧសភាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានសារភាពថាខ្លួនអាចនឹងប្រកួតចាញ់ កីឡាករ UFC Conor McGregor នៅពេលការប្រកួតកើតឡើងនៅពេលខាងមុខឆាប់ៗនេះ ។

Dtn7.com Photos's photo.

Loading...

Floydគឺជាកំពូលកីឡាករប្រដាល់សកលសេរីម្នាក់ដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក។ តាំងពីចាប់អាជីពជាអ្នកប្រដាលមក Floyd មិនដែលស្គាល់ពាក្យកថាចាញ់ទេនៅលើសង្វៀនប្រកួត សូម្បីតែស្តេចប្រដាល់ហ្វីលីពីន Manypacio ក៏ធ្លាប់ចាញ់ពិន្ទុក្រោយកណ្តាប់ដៃរបស​​គេដែរ ។

Dtn7.com Photos's photo.

ចំណែកឯកីឡាករ Conor McGregorអ្នកប្រដាល់ UFC ឯណេះវិញជាកីឡាករមួយរូបដែលមានកណ្តាប់ដៃធ្ងន់ ការវាយដៃគូរប្រកួតបានរហ័ស និងច្បាស់ៗ ហើយការប្រកួតនៅក្នុងទ្រុងរបស់គេម្តងៗសឹងតែឈ្នះគ្រប់ការប្រកួតទៅហើយ ។

Dtn7.com Photos's photo.

កំពូលកីឡាករប្រដាល់ទាំងពីររូបនេះត្រូវបានគេរំពឹងថានឹងឡើងសង្វៀនប្រកួតជាមួយគ្នានៅថ្ងៃខាងមុខឆាប់ៗនេះ មូលហេតុ ដោយសារ Floyd Mayweather ធ្លាប់ប្រកាសថា រូបគេនឹងប្រកួតជាមួយ McGregor ដោយសារតែកីឡាកររូបនេះនៅក្មេងខ្លួនច្រើនឆ្នាំ ហើយ Floyd បានបន្ថែមទៀតថា ការប្រកួតនឹងកើតឡើងឆាប់ប្រសិនបើការប្រកួតនេះ ហ៊ានឲ្យតម្លៃខ្លួនគេខ្ពស់ ។

Dtn7.com Photos's photo.

 ផ្ទុយទៅវិញ McGregor កីឡាករ UFC ម្នាក់នេះពិតជាចង់ប្រកួតជាមួយ Floyd ខ្លាំងណាស់ ក្នុងក្របខ័ណ្ឌប្រដាល់សកលសេរី ទោះបីជាគេជាអ្នកប្រដាល់ UFC ក៏ដោយ ។ កន្លងមកនេះ McGregor បានចេញវីដេអូឃ្លីបមួយកំពុងធ្វើការហ្វឹកហាត់សម្រកទម្ងន់ ដើម្បីយកកីឡូស្មើនឹង Floyd ធ្វើការប្រកួតឆាប់នៅពេលខាងមុខនេះ ហើយគេបាននិយាយក្នុងឃ្លីបនោះទៀតថា បើមិនបានប្រកួតជាមួយ Floyd ក៏ប្រកួតជាមួយ Manypacio ដែរ ។

Dtn7.com Photos's photo.

ងាកមកមើលប្រវត្តិខ្លះៗរបស់កំពូលអ្នកប្រដាល់ទាំងពីរនាក់នេះវិញ
Floyd Wayweatherគេមានអាយុ ៣៩ឆ្នាំ ក្នុងអាជីពជាអ្នកប្រដាល់សកលសេរី ធ្លាប់ប្រកួតបាន៤៩ដង ឈ្នះទាំង៤៩ដង ផ្តួលដៃគូឲ្យន្លប់់នៅលើសង្វៀនចំនួន២៦ដង មិនធ្លាប់ស្មើ ហើយក៏មិនមានប្រវត្តិចាញ់ដែរ ។

Dtn7.com Photos's photo.

ចំណែកឯអ្នកប្រដាល់ UFC កីឡាករ McGregor នេះវិញ មានអាយុ២៨ឆ្នាំ ធ្លាប់ប្រកួតបាន២២លើក ក្នុងនោះឈ្នះ១៩លើក  ចាញ់់៣លើក និងផ្តួលដៃគូប្រកួតនៅលើសង្វៀនឲ្យចុះចាញ់ចំនួន១៧លើក ដោយឡែកប្រវត្តិស្មើមិនធ្លាប់មានទេ ៕

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ dtn7