Sun ឲ្យ​ដឹងថា Suemaya Gerrard អាយុ ៣៦ ឆ្នាំ បាន​រៀបការ​រួចហើយ ចោទប្រកាន់ថា​កន្លែងធ្វើកា​រ​មុននេះ​របស់​នាង មានការ​រើសអើង​ភេទ​, មាន​ទង្វើ​រំខាន​ផ្លូវភេទ និង​បង្ខំ​ឲ្យ​ពលករ​ឈប់​ធ្វើការ​គ្មាន​ហេតុផល ។​

​នាង Gerrard ធ្លាប់មាន​តួនាទី​ជា​នាយក​ទំនាក់ទំនង​អតិថិជន​នៅ​សាខា​ធនាគារ Abu Dhabi Islamic នៅ​វិថី Knightsbridge ភាគ​ខាងលិច​ក្រុង​ឡុង​ដ៍ ។​

​ថ្លៃ​ង​ក្នុង​សវនាការ​ចំពោះមុខ​តុលាការ Gerrard ឲ្យ​ដឹងថា ថ្នាក់លើ​ផ្ទាល់​របស់​នាង គឺ​នាយក​រដ្ឋបាល Jawdat Jawdat បាន​បង្ខំ​នាង​ឲ្យ​បរិភោគ​អាហារ​នឹង​សេដ្ឋី​អារ៉ាប់ ក្រោយ​ពេលដែល​អតិថិជន​ចាស់​នវ បាន​សន្យា​នឹង​បើក​គណនី មាន​ទឹកប្រាក់ ២៥ លាន​ផោន​ដ៍​អង់គ្លេស (៣២ លាន​ដុល្លារ​) ។ នាង​ពោលថាៈ «​សម្ពាធ​ធ្វើយ៉ាងណា នាំយក​ទឹកប្រាក់​នេះ​ចូលមក​ធនាគារ​ជា​រឿង​យ៉ាង​ធំ​» ។​

​នា​ខណៈពេល​សង្កេតឃើញ Gerrard មានបំណង​គេ​ចវ​ស​ការបរិភោគ​អាហារ​ពេលយប់​នៅ​ភូម​គ្រឹះ​ឯកជន​របស់​សេដ្ឋី​នេះ Jawdat បាន​គំរាម​នឹង​បញ្ឈប់​ការងារ​នាង ។ Gerrard រម្លឹក​ឡើងវិញ​ថា «​គាត់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រុ​វ​ទទួល​ពាក្យ​អញ្ជើញ​បរិភោគ​អាហារ​ពេល​រាត្រី និង​គំរាម​បន្ថែមថាៈ ប្រសិនបើ​នាង​ពន្យារពេល ឬ យក​ហេតុផល​ឈឺ​ថ្កាត់ ដើម្បី​លុបចោល​ជំនួប​នេះ ខ្ញុំ​នឹង​ឲ្យ​នាង​ឈប់​ពី​ការងារ​» ។​

​អ្នក​រួម​អាជីព​ម្នាក់​ក្រោយ​ពេលឮ​រឿងនេះ​បានលើកឡើង​ថាៈ «​ប្រព្រឹត្ត​ទង្វើ​ដូច​ពួក​ជើងកាង​ដឹកនាំ​ស្រីពេស្យា​» -​នេះ​បើតាម​សម្តី​របស់ Gerrard ចំពោះមុខ​តុលាការ ។​

«​បុរស​រូបនោះ និយាយ​យ៉ាងច្បាស់​ថា គាត់​ចូលចិត្ត​ខ្ញុំ​» – នាង​ពោល​បន្ថែមៈ អតិថិជន​អារ៉ាប់​នេះ បាន​ផ្ញើ​នូវ​ចម្រៀង​ស្នេហា​ជា​បន្តបន្ទាប់​ឲ្យ​នាង ព្រមទាំង​ហៅ​នាង​ថា «​ផ្កា​កុលាប​របស់​» នៅក្នុង​សារ​ទូរស័ព្ទ ។​

Gerrard បាន​ឈប់​ពី​ការងារ​នៅ​ខែវិច្ឆិកា ២០១៦ ដោយ​កំពុង​ដាក់ពាក្យ​ប្តឹង​ធនាគារ Abu Dhabi Islamic ទាមទារ​សងជំងឺចិត្ត ១០០.០០០ ដុល្លារ ។ នៅ​តុលាការ នាង​សង្កត់ធ្ងន់ថាៈ បើ​ដំណោះស្រាយ​បណ្តឹង​នេះ​ពុំ​សមស្រប ខ្ញុំ​នឹង​ពឹងពាក់​ដល់​អន្តរាគមន៍​របស់​សារព័ត៌មាន ។ តាម​ប្រិយមិត្ត នៅ​ស្រុក​យើង​អាចធ្វើ​បែបនេះ​បានដែរ ឬ ទេ ?!!! ៕