(កណ្តាល)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា នៅម៉ោងប្រមាណ១០យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋជាង១០០នាក់ ដែលជាកសិករចឹញ្ចឹមជ្រូកមកពីឃុំនានា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នាំគ្នាឡោមព័ទ្ធរថយន្ត ដឹកជ្រូកមួយគ្រឿង ផ្ទុកជ្រូកជាង១០០ក្បាល ដើម្បីសំណូមពរឲ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ចូលទប់ស្កាត់ការនាំចូល ជ្រូកខុសច្បាប់ពីវៀតណាម មកកម្ពុជា។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការសំណូមពរនេះ ព្រោះតែការហូរចូលនៃជ្រូកវៀតណាម ខុសច្បាប់បានធ្វើឲ្យការចឹញ្ចឹមជ្រូកនៅកម្ពុជាធ្លាក់ចុះ ដោយសារមិនអាចប្រកួតប្រជែងនឹងជ្រូកនាំចូលបាន។ (ជ្រូកនាំចូលពីប្រទេសវៀតណាម)

បើតាមសេចក្តីការណ៍បានបន្ថែមថា នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ រថយន្តដឹកជ្រូកខាងលើ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយសមាគមអ្នកចិញ្ចឹមជ្រូក កម្ពុជា និងពេទ្យសត្វខេត្តកណ្តាល ឃាត់បាននៅចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីពិនិត្យខ្លាចក្រែងសត្វជ្រូកទាំងនោះជម្ងឺ ក្រោយពិនិត្យរួចរកឃើញថា ការដឹកជញ្ជូនជ្រូកនេះ មានឯកសារមិនត្រឹមត្រូវឡើយ ក៏ឃាត់ទុកនឹងមានការបាញ់ទឹកឲ្យជ្រូក ខ្លាចងាប់។ ប៉ុន្តែនៅម៉ោងប្រមាណជា១០យប់ថ្ងៃទី០៥ ខែឧសភានេះ ស្រាប់តែមានប្រជាពលរដ្ឋ ស្រុកកៀនស្វាយ មកឡោមព័ទ្ធ និងសំណូមពរឲ្យជួយទប់ស្កាត់ការនាំចូលជ្រូកពីវៀតណាម៕ ប្រភព៖ freshnewsasia