តាម​ព័ត៌មាន​ចេញ​មុន​នេះ​លើ​បណ្ដាញ​សង្គម ព្រឹទ្ធាចារ្យ សុខ ឌុច ដែល​ជា កោសល្យ​តន្ត្រី​វិជ្ជាធរ “មរតក​មនុស្ស​រស់” នៃ​កម្ពុជា​បាន​ទទួល​មរណភាព​ហើយ ​កាល​វេលា​ម៉ោង​៥ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​នេះ ដោយ​រោគាពាធក្នុង​ជន្មាយុ ៩១។ នេះ​ជា​ការ​បាត់បង់​ធនធាន​មាន​តម្លៃ ​មួយ​ទៀត​របស់​ជា ដែល​គេ​ឲ្យ​ឈ្មោះ​ថា​មរតក​មនុស្ស​រស់។

លោក​តា សុខ ឌុច ជា​អ្នក​ចេះ​លេង​តន្ត្រី “ខ្សែ​មួយ” ឬ “សាដៀវ” តែ​មួយ​គត់​របស់​កម្ពុជា​យើង​នៅ​ក្រោយ​សម័យ​សង្គ្រាម​ខ្មែរ​ក្រហម។ នេះ​បើ​តាម​ទំព័រ​ល្ខោន​ខោល​ខ្មែរ។ ដូច្នេះ​ហើយ ប្រភព​ដដែល​បាន​បន្ថែម​ថា មរណភាព​របស់​លោកតា សុខ ឌុច គឺ​ជា​ការ​បាត់បង់​នូវ​មរតក​មនុស្ស​រស់​ដ៏​កម្រ និង​ឧត្ដុង្គឧត្ដម​បំផុត​ដែល​ជា​សសរ​ទ្រូង​របស់​សិល្បៈ​ជាតិ​ខ្មែរ៕

ប្រភព៖ kohpen-news