ក្រុមហ៊ុនស្រា​បៀរ​មួយ​នៅ​ដា​ណឺ​ម៉ាក បាន​ផុសគំនិត​ដ៏​ចម្លែក​មួយ គឺ​ប្រមែប្រមូល​ទឹកនោម​នៅក្នុង​ពិធីបុណ្យ​មួយ ដើម្បី​នាំចូល​ខ្សែសង្វាក់​ផលិត​ស្រា​បៀរ ។​

​អ្នកចូលរួម​ពេញចិត្ត «​បរិច្ចាគ​» ទឹកនោម ។ ផ្នែក​ខាងមុខ​ពួកគេ ជា​ផ្ទាំង​ប៉ាណូ​អំពាវនាវ «​កុំ​នោម​ចោល​ខ្ជះខ្ជាយ​» របស់​កម្មវិធី​

​រោងចក្រ​ផលិត​ស្រា​បៀរ Norrebro Bryghus នៅ​ទីក្រុង Roskilde, ដា​ណឺ​ម៉ាក បាន​សន្សំទុក ៥០.០០០ លីត្រ ទឹកនោម​របស់​អ្នកចូលរួម​នៅក្នុង​ពិធីបុណ្យ​ដ៏​ធំ​បំផុត​មួយ នៅ​អឺរ៉ុប​ខាងជើង ។ បរិមាណ​ទឹកនោម​ប្រមូលបាន​នឹង​បញ្ជូន​ទៅកាន់​វាលស្រែ​ជិត​នោះ ដើម្បី​ស្រោចស្រព​ដើមស្រូវ​សាឡី​, នេះ​ជាវ​ត្ថុ​ធាតុ​សំខាន់ ក្នុងការ​ផលិត​ស្រា​បៀរ ។ ប្រភេទ​ស្រា​បៀរ​ពិសេស​នេះ នឹងមាន​ឈ្មោះថា “Pisner” ។​

​ក្រុមហ៊ុនស្រា​បៀរ Norrebro Bryghus ឲ្យ​ដឹងថា ទឹកនោម ៥០.០០០ លីត្រ ដែល​ប្រមូលបាន​នេះ​អាច​ផលិត​ចេញ​គ្រប់​បរិមាណ​ស្រូវ​សាឡី ដើម្បី​ច​ង្អិ​ន​ជា​ស្រ​បៀរ Pisner ប្រមាណ ៦០.០០០ ដប ៕​