សកម្មភាព​បុរស​ជា​ប្តី​ម្នាក់​បណ្តើរ​ម៉ូតូ និង​ឲ្យ​ប្រពន្ធ​របស់គាត់​ដែលមាន​ផ្ទៃពោះ​ច្រើន​ខែ​ទៅហើយ​ជិះ ដោយសារតែ​ប្រហែលជា​ម៉ូតូ​របស់គាត់​ត្រូវអស់​សាំង ឬ ខូច​មិនដឹង បានធ្វើ​ឲ្យ​សុភាពនារី​ទាំងឡាយ​ឃើញ​ហើយ ពិតជា​រំជួលចិត្ត​តែម្តង ដោយ​នឹក​គិតក្នុងចិត្ត​ថា បើ​មាន​ប្តី​ដូចជា​រូបគាត់ មិន​ថា​…​លើសឈាម​ប៉ុណ្ណា​ទេ​!!! ។​

Loading...

​ជាការ​ពិតណាស់ ទង្វើ​ដ៏​ល្អ មាន​ទឹកចិត្ត​ចេះ​ស្រឡាញ់ ថ្នាក់ថ្នម​ប្រពន្ធ ដោយ​ពុំ​ខ្លាច​ខ្មាសអៀន​អ្នកដទៃរ​បស់បង​ប្រុស​នេះ ប្រហែលជា​កម្រ​មាន​បុរស​ណា​ធ្វើ​បានឡើយ ស្ថិតក្នុង​កាលៈទេសៈ​បែប​នេះ ព្រោះថា បុរស​ជាច្រើន​ប្រហែល​នឹងត្រូវ​ទុក​ប្រពន្ធ​ពោះធំ​របស់ខ្លួន​ឲ្យ​នៅ​រង់ចាំ​កន្លែង​ណាមួយ​សិន​ពុំខាន ក្នុងខណៈពេល​យានជំនិះ​របស់​ពួកគាត់​មាន​បញ្ហា និង​ច្បាស់​ណាស់​នឹងត្រូវ​បណ្តើរ​ទៅរក​…​ជាង ទើប​វិល​ត្រឡប់មក​យកប្រពន្ធ​វិញ ដើម្បី​បន្តដំណើរ​ទៅមុខទៀត ។​

​តោះ​! កុំ​ឲ្យ​ខាត​ពេល​ច្រើន ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​