​ក្នុង​យុទ្ធនាការ​ប្រជែង​សន្លឹកឆ្នោត មុនពេល​ដែល​លោក Macron ឡើងកាន់​មុខតំណែង​ជា​ប្រធានាធិបតី​បារាំង រឿង​ដែល​ម្ចាស់ឆ្នោត​ភាគ​ច្រន​តែងមាន​ការងឿងឆ្ងល់​ពុំ​ដាច់ស្រឡះ​នោះ គឺ​ហេតុអ្វី​រវាង​អ្នក​ទាំងពីរ​ពុំមាន​បុត្រា បុត្រី ជា​ចំណងដៃ ?

​ឥឡូវនេះ យើង​ងាក​មក​ស្តាប់​ចម្លើយ​របស់​តួអង្គ​ទាំងពីរ​៖

Loading...

​ស្ត្រី​កូន​៣ និង​បុរស​ជា​ស្វាមី​អាយុ​ប្អូន​ដល់​តៅ ២៤ ឆ្នាំ​

​តា​មកា​ចែករំលែក​ជាមួយ​អ្នកសារព័ត៌មាន នោះ​ជំទាវ​ទី​១ Brigitte និង​លោក Macron បាន​ឲ្យ​ដឹង​ក្រោយពេល​ពួកគេ​រៀបការ​ថាៈ ពួកយើង​សំរេច​ចិត្តនឹង​ពុំ​យក​កូន​ឡើយ ។ វា​ជា​ចម្លើយ​ពុំ​ពេញលេញ​មួយ ខណៈពេល​ភាគច្រើន គូ​ស្វាមីភរិយា​តែ​ចាត់ទុក​កូន គឺ​ទំនាក់ទំនង​រឹងមាំ​សំរាប់​គូ​ស្វាមីភរិយា​ទាំងឡាយ ។​

​ចំពោះ​រឿងនេះ លោក Macron បកស្រាយ​ថាៈ «​ការសំរេចចិត្ត​ពុំ​បង្កើតកូន​របស់​ពួក​ខ្ញុំ ពុំមែន​ដើម្បី​ប្រយោជន៍​ចង្អៀតចង្អល់​សួនតួ​ទេ ។ ខ្ញុំ​ពិតជា​នៅ​ក្មេង​ណាស់ ហេតុនេះ ការបង្កើត​កូន​វា​ពុំមែន​ជា​រឿង​ពិបាក​ទេ ។ ប៉ុន្តែ ដូចដែល​អ្នក​រាល់គ្នា​បានដឹង ខ្ញុំ​ពុំ​ចាត់ទុកថា​ជា​រឿង​សំខាន់​ឡើយ ចំពោះ​ប្រកា​រថា​កូន ឬ ក្មួយ​របស់ Brigitte ពុំមាន​ជាប់​សាច់ឈាម​នឹង​ខ្ញុំ ។ ខ្ញុំ​គ្រាន់តែ​ដឹងថា ខ្ញុំ​ស្រឡាញ់​ពួកគេ​អស់ពីដួងចិត្ត​ខ្លួន ហើយនឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​សំរាប់​ពួកគេ ដោយ​អស់ពី​លទ្ធភាព​របស់ខ្ញុំ​» ។ ។​

​គូស្នេហ៍​១​គូ​នេះ​បានសំរេច​ចិត្ត​ពុំ​បង្កើតកូន​

​ស្តាប់ឮ​សូរសៀង​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​របស់​បារាំង ធ្វើ​ឲ្យ​អ្នក​ស្តាប់​បានទទួល​បន្ថែម​នូវ​អារម្មណ៍​ពី​ចំណង​ស្នេហ៍​មួយ​ដែល​គ្មាន​លក្ខ​ខ័​ណ្ឌ ដែល​លោក​បានផ្តល់​ទៅ​ឲ្យ​ស្ត្រី​ដែល​លោក​ស្រឡាញ់ ។ ទោះបី​ពុំមែន​ជា​កូនបង្កើត ឬ កូន​រួម ប៉ុន្តែ លោក​នៅតែ​ស្រឡាញ់​ពួកគេ​ដោយ​ដួងចិត្ត​បរិសុទ្ធ ។​

​ប្រហែល​ដោយសារ​ទទួល​នូវ​អារម្មណ៍​ពី​ក្តី​ស្រឡាញ់​ជ្រាលជ្រៅ​របស់​ឪពុកចុង ទើប​កូនៗ (​ដោយឡែក​) របស់​អ្នកស្រី Trogneux បាន​ឆ្លើយតប​វិញ​ដោយ​កាយវិការ​ពិតៗ ។ ពួកគេ​បានរួម​គ្នា​ចូលរួម​ក្នុង​យុទ្ធនាការ​ទាំងឡាយ​រប​ស់​ឪពុកចុង ហើយ​តែងមាន​វត្តមាន គ្រា​ដែល​គាត់​ថ្លែង​សន្ទរកថា​ឃោសនា​រក​សម្លេងឆ្នោត ។ សូម្បីតែ​កូនចៅ Tiphaine អាយុ ៣០ ឆ្នាំ ដែលជា​មេធាវី​ល្បី​មួយរូប ក៏​បានមក​ធ្វើការ​នៅ​ស្នាក់ការ​របស់​ឪពុកចុង ។ កូន​ម្នាក់ទៀត គឺ Laurence តាំងពី​ខែវិច្ឆិកា ២០១៦ បានរៀបចំ​ចលនា “Forward” (​ឈានឆ្ពោះ​ទៅមុខ​) ដើម្បី​ជួយ​ដល់ «​មិត្តភក្តិ​» ជំនាន់​កុមារ ហើយ​បច្ចុប្បន្ន​ជា​ស្វាមី​របស់​មាតា​បង្កើត​ខ្លួន ។​

​ក្នុង​ព្រឹត្តិការណ៍​មួយ​របស់​គណបក្ស En Marche (​ដើរទៅ​មុខ​) លោក​បាន​ឆ្លៀតពេល​សន្និដ្ឋាន​ពី​គ្រួសារ​ឯកជន​របស់ខ្លួន​ថាៈ យើងខ្ញុំ​ពុំមែន​ជា​គ្រួសារ​បែប​ប្រពៃណី​មួយ​ទេ គឺ​ពិតជា​អីចឹង ។ ហេតុអ្វី ? ពុំមែន​ដោយសារ​ក្នុង​គ្រួសារ​យើងខ្ញុំ​មាន​ក្តី​ស្រឡាញ់​តិច​នោះទេ​! ខ្ញុំ​ពុំ​គិត​អីចឹង​ឡើយ​! ។ ប្រាកដ​ណាស់​! ក្នុង​គ្រួសារ​ខ្ញុំ ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​សំណើច លើសពី​គ្រួសារ​ខ្លះ​ផង​! ៕​