មហាសេដ្ឋី​បច្ចេកវិទ្យា Elon Musk ស្ថាបនិក Space X បានរៀបចំ​ផែនការ​សាក​ពិសោធន៍​គ្រោងការណ៍​ជីក​រូង​ក្រោម​ដី​យ៉ាង «​ព្រហើន​» ដោយ​ប្រើ​គ្រឿងចក្រ​ប្រវែង ១២០ ម៉ែត្រ ទម្ងន់ ១២០០ តោន បំណង​ដោះស្រាយ​ស្ថានភាព​ចរាចរណ៍​ជាប់គាំង​នៅ Los Angeles ។​

​ម៉ាស៊ីន​ជីក​រូង​ក្រោម​ដី​កំពុងធ្វើការ​នៅក្រោម​ចំណោត​រថយន្ត​របស់ Space X នៅ Los Angeles

Loading...

​តាំងពី​ប៉ូ​ន្មា​ន​ខែ​មុន CEO របស់ Space X រូបនេះ បាន​ប្តូរ​យោបល់​ជាមួយ Blombog ដោយ​ទម្លាយ​ប្រាប់ថា លោក​កំពុង​ជា​ម្ចាស់​នៃ​គ្រឿងចក្រ​ជីក​រូង​ក្រោម​ដី​ដ៏​ធំ​សម្បើម ។ នេះ​ជា​គំរោង​ប្លង់​ឆ្នាំ​២០១៥ ហៅថា Nannie បណ្តោយ​ប្រវែង ១២០ ម៉ែត្រ ហើយ​ទម្ងន់​ដល់​ទៅ ១២០០ តោន ។​

​វា​ហាក់ដូចជា​យើង​ទទួលបាន​រូបភាព​នេះ​ជា​លើកដំបូង ក្រោយ​ពេលដែល​បុគ្គលិក​ម្នាក់​របស់ Space X បាន​បង្ហោះ​រូបភាព​វា​លើ​គេហទំព័រ Instagram ។​

​បច្ចុប្បន្ន Musk កំពុង​ឲ្យ​ជីក​រូង​ក្រោម​ដី​សាកល្បង ដែល​ស្ថិតនៅក្រោម​ចំណោត​រថយន្ត​របស់​ស្នាក់ការ Space X នៅ Los Angeles ។ Musk បាន​ផ្តួចផ្តើម​គម្រោង​នេះ ក្រោយពេល​ស​ម៉ី​ខ្លួន​លោក​បាន​ឆ្លងកាត់​អារម្មណ៍​តានតឹង ក្រោយពី​ការស្ទះ​ចរាចរ​មួយ​នៅ​ទីក្រុង​នវ ។​

​ចុងក្រោយ លោក​មាន​គំរោង​ស្ថាបនា​បណ្តា​ផ្លូវ​ក្រោម​ដី​ដ៏​ធំ​សម្បើម​មួយ អាចមាន​រហូតដល់ ៣០ ជាន់ សំរាប់​រថយន្ត និង​រថភ្លើង​ល្បឿន​លឿន ។​

Clip គោលការណ៍​ជីក​រូង​ក្រោម​ដី​របស់​ម៉ាស៊ីន​យក្ស​ទម្ងន់ ១២០០ តោន​