​ច្រើន​ឆ្នាំមុន​, ក្រោយបេល​បាត់បង់​គ្រួសារ​ទាំងអស់​, វេជ្ជបណ្ឌិត​ជនជាតិ​ចិន​ម្នាក់​បាន​សង់​ផ្នូរ​ដោយ​ខ្លួនឯង នៅ​តំបន់​ខេត្ត​ហ៊ូ​ណាន និង​រស់នៅ​ទីនោះរ​ហុត រង់ចាំ​ដល់​ថ្ងៃ​លាចាក​លោក​ជា​រៀងរហូត ។​

Loading...

​បុរស​អាយុ ៩២ ឆ្នាំ Liang Fusheng បាន​ធ្លាប់​មានគ្រួសារ​មួយ​សុភមង្គល ប៉ុន្តែ បន្ទាប់មក​ទាំង​ភរិយា និង​កូនៗ​របស់លោក សុទ្ធតែ​បាន​ស្លាប់​ដោយសារ​ជំងឺ ។ គ្មាន​នរណា​មើលថែទាំ​ពេល​អាយុ​ច្រើន និង​មិន​ចង់​ក្លាយជា​អំ​រែក​ឲ្យ​ប្រជាជន​ក្នុងភូមិ -​ពួក​អ្នក​ដែល​ត្រូវបាន​លោក​ចំណាយ​កម្លាំងកាយ​ចិត្ត​ជួយ​ព្យាបាល​, Fusheng ចាប់​ផ្តើមកសាង​ផ្នូរ​របស់ខ្លួន​នៅ​បណ្តា​ឆ្នាំ ១៩៩០ ។​

​លោក​ផ្តល់ប្រាក់​ឲ្យ​ប្រជាជន​នាំយក​គ្រឿងសំណង់​ឡើងមក​កាន់​ភ្នំ​ដ៏​ចោត មើលចុះ​ឃើញ​ជ្រលង​ដ៏​ជ្រៅ ដែ​លោក​ហៅថា​ផ្ទះ និង​ចំណាយពេល ១៤ ឆ្នាំ អស់​ទឹកប្រាក់ ២៦០.០០០ យ៉​ន់ (៣៨០០០ ដុល្លារ​) ដើម្បី​សាងសង់​ទី​សម្រាក​ចុងក្រោយ​សម្រាប់​ខ្លួនឯង ។ Fusheng មិន​រង់ចាំ​ដល់​ថ្ង​ស​ចុងក្រោយ​នៃ​ជីវិត​ទើប​ចូលទៅក្នុង​ផ្នូរ​នោះឡើយ​, ចំពោះ​លោក ទីនោះ​គឺជា​ផ្ទះ​, រាល់​យប់​គាត់​គេង​នៅក្នុង​ផ្នូរ​បិត​ជិត ។ លោក​មិន​ចង់​ឲ្យ​នរណា​ខ្វាយខ្វល់​អំពី​រឿង​បញ្ចុះសព​ខ្លួន ។ ផ្នូរ​របស់ Fusheng ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ខ្សែ​ដែក​បន្លា និង​មាន​សោ​សន្តិសុខ ៥ ដែល​ត្រូវបាន​ចាក់​យ៉ាង​ជាប់ ។​

​ដឹង​រឿង​គួរ​ឲ្យ​ឈឺចាប់​របស់ Fusheng ពួក​អ្នកសារព័ត៌មាន​ចិន​បាន​ទៅសួរសុខទុក្ខ និង​យល់ថា វេជ្ជបណ្ឌិត​វ័យ​ចំណាស់​រូបនេះ​ប្តេ​ជ្ជា​ចង់​រស់នៅ​តែម្នាក់ឯង​នៅ​កន្លែង​ដែល​លោក​បានជ្រើសរើស ។ ដើម្បី​សម្រេច​គោលបំណង​នោះ លោក​ឲ្យ​ដឹងថា បាន​ពង្រាយ​អន្ទាក់​ជាច្រើន និង​អនុវត្ត​វិធានការ​សន្តិសុខ​សំដៅ​ទប់ស្កាត់​មនុស្ស​គ្រប់គ្នា និង​ថែមទាំង​ដាក់​សញ្ញា​ព្រមាន​នៅ​ផ្លូវ​ចូល​ផ្នូរ សំណូមពរ​ប្រជាជន​ក្នុងភូមិ​មិន​ឲ្យ​ចូល ដើម្បី​សុវត្ថិភាព​របស់​ពួកគេ ។​

​ទោះបី​វេជ្ជបណ្ឌិត​រូបនេះ នៅតែ​ជួយ​ប្រជាជន​ពេល​គេ​មាន​ជំងឺ​ត្រូវការ​ឲ្យ​លោក​ជួយ​ពិនិត្យ​, ចេញ​វេជ្ជបញ្ជា​ថ្នាំ តែ​លោក​បាន​និយាយ​ពាក្យ​លាគ្នា​កាលពី​ឆ្នាំមុន ពេល​រៀបចំ​ជប់លៀង​អញ្ជើញ​គ្រប់គ្នា​មក​ចូលរួម​ដូចជា​លោក​បាន​ស្លាប់​ទៅហើយ ៕​