Update ថ្មីៗ៖ បន្ទាប់ពី​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ ​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព ​នៅ​អគារ​ខុន​ដូរ​រួចមក ភស្តុតាងបាន​បង្ហាញ​ថា នៅ​មុន​ពេល​កើត​ករណី​​​​ឃាតកម្ម​នេះ គឺ​បានឃើញ​ មនុស្ស​ប្រុស​២​នាក់ ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នារី​រង​គ្រោះ ។ ហើយ​ក្នុង​ចំណោម​មនុស្ស​២​នាក់​នោះ គឺ​ស្គាល់​ម្នាក់ ​ជា​កូនប្រុស​បង្កើត​ របស់​នាយ​ហុងដា​តែ​ម្តង ។ ខណៈពេលនេះ សមត្ថកិច្ច​កំពុង​ តាម​ឆែកលេខ​ទូរស័ព្ទ​ របស់​​ជនសង្ស័យទាំង​២នាក់​នេះ​ហើយ។

បើមានព័ត៌មានបន្ថែម យើងខ្ញុំនឹងផ្សាយជូនបន្តទៀត ។

Loading...

ភ្នំពេញ៖ មានហេតុការណ៍ ដ៏ភ្ញាក់ផ្អើលមួយ សង្ស័យជាករណីឃាតកម្ម លើនារីវ័យក្មេងម្នាក់ ដែលត្រូវជាប្រពន្ធក្រោយ របស់តារាកំប្លែងនាយ ហុងដា បណ្ដាលឱ្យស្លាប់នៅក្នុងបន្ទប់ទឹក ដោយករណីខាងលើនេះ កើតឡើងនៅចំណុចខុនដូ មួយកន្លែងជាន់ទី ៥ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច ក៏ដូចជារូបភាពជាក់ស្តែង សាកសពស្ត្រីរងគ្រោះ គឺត្រូវគេយកខ្សែរឆ្នាំងអ៊ុត រឹត.កសម្លាប់ យ៉ាងព្រៃផ្សៃនៅក្នុងបន្ទប់ទឹក។

សាកសពមានឈ្មោះ​ ស៊ឹម ចន្ធី អាយុ ១៩ ឆ្នាំ ភេទស្រី ត្រូវជាប្រពន្ធក្រោយ របស់តារាកំប្លែង នាយហុងដា ស្លាប់ដោយមានខ្សែរឹតក ក្នុងបន្ទប់ទឹក ។

យោងតាមសំដីស្រ្តី ជាម្ដាយបង្កើតរបស់នារីរងគ្រោះ ឈ្មោះ ហេង ស្រីរ័ត្ន អាយុ ៤៥ឆ្នាំ បានឱ្យដឹងថា សាកសពទើបតែសម្រាលកូនរួច ថែមទៀតផង ។ ក្នុងអំឡុងពេលនេះ សមត្ថកិច្ច និងអ្នកជំនាញកោសល្យវិច័យ កំពុងស្ថិតនៅកន្លែងកើតហេតុ ដោយមិនអនុញ្ញាតិ ឱ្យថតរូបសាកសពបានឡើយ ហើយព័ត៌មានលម្អិត យើងខ្ញុំនឹង បង្ហាញជាបន្តបន្ទាប់ ៕

សហការី kbn-live.com

បើតាមប្រភព ពីសារព័ត៌មានផ្សេងៗ បានឲ្យដឹងថា៖
ស្រ្តីម្នាក់ដែលប្រជាពលរដ្ឋអះអាងថា ជាប្រពន្ធទី២ របស់តារាកំប្លែងលោក ហុង ដា ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងខុនដូខាងក្រោយផ្សារ «សារិន ចាន់នី» សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។

តែយ៉ាងណាក៏ដោយ ការស្លាប់របស់ជនរងគ្រោះមានឈ្មោះ ស៊ឹម ចន្ធី ហៅ ស្រីមុំ អាយុ១៩ឆ្នាំ មិនទាន់ដឹងថា មកពីមូលហេតុអ្វីនោះទេ ហើយចំពោះការធ្វើអត្តឃាត ឬឃាតកម្មនោះក៏មិនទាន់ដឹងផងដែរ។ នៅពេលនេះកម្លាំងសមត្ថកិច្ច បានចុះទៅសួរនាំ និងពិនិត្យលើសពជនរងគ្រោះហើយ៕

ប្រភព៖ kbn-live