​កាលពីដើម​ទសវត្សរ៍ ១៩៩០ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សំបុក​ស៊ុត​ដាយ​ណូ​ស័​រ ដែលមាន​សំបក​រឹង​មួយ ហើយ​នៅក្បែរនោះ​ឃើញ​មាន​អំប្រ៊ីយ៉ុង​ផូស៊ីល​មួយ​ដែល​ពុំ​ដឹង​ច្បាស់​ពី​អម្បូរ​ពូជ ។​

ស៊ុតដាយណូស័រ (ក្លាយជាផូស៊ីល)

Loading...

​តាម RT ចំនួន​ស៊ុត និង​អំប្រ៊ីយ៉ុង​នេះ​ស្ថិតនៅ​លាយឡំ​ជាមួយ​ថ្ម​បូរាណ​ត្រូវគេ​នាំទៅ​ជួញដូរ រួច​ចុងក្រោយ វា​ត្រូវបាន​ប្រគល់​មក​ឲ្យ​រដ្ឋអំណាច​វិញ ។ សំបុក​ពង និង​អំប្រ៊ីយ៉ុង​ផូស៊ីល​ត្រូវបាន​សន្ម​ត់​ឈ្មោះ «​គភ៌​នាគ​» ហើយ​វា​ល្បីល្បាញ​ពេញ​ពិភពលោក ក្រោយពេល​មាន​វត្តមាន​លើ​គ្រប​ទស្សនា​វ​ដ្តី National Geographie ឆ្នាំ​១៩៩៦ ។​

​ស៊ុត​ដ៏​ធំ​នេះ គឺជា​ផូស៊ីល​ស៊ុត​ធំ​បំផុត​ដែល​ធ្លាប់​ប្រទះឃើញ​វា​មាន​ទទឹង​ទំហំ ៤៥ សង់ទីម៉ែត្រ ទម្ងន់ ៥ គ​.​ក្រ ។​

​ប៉ុន្តែ នា​ខណៈ​ពេលនោះ ក្រុម​ស្រាវជ្រាវ​របស់​ប្រទេស​៣ គឺៈ ចិន កាណាដា និង​ស្លូ​វ៉ា នៅ​ពុំទាន់​សន្និដ្ឋានបាន​ពី «​ឪពុកម្តាយ​» របស់​គភ៌​ដាយ​ណូ​ស័​រ​នេះ​ជា​អម្បូរ​អ្វី​នៅឡើយ​ទេ ព្រោះ​គេ​ពុំបាន​រកឃើញ​ឆ្អឹង​របស់​សត្វ​ណាមួយ ដែល​បាន​លូតលាស់​ស្ថិតនៅ​ជិត​នោះ ។​

​រហូតមកទល់​ពេល​ថ្មីៗ​នេះ (៩១៥) ក្នុងការ​ប្រកាស​ជា​សាធារណៈ​លើ​ទស្សនា​វ​ដ្តី Nature Communications អ្នកវិទ្យាសាស្ត្រ​កំណត់​បាន​ពី​ពូជ​អម្បូរ​ពិតប្រាកដ​របស់ «​គភ៌​នាគ​» ដែល​វា​ជា​ប្រភេទ​សត្វ​ដាយ​ណូ​ស័​រ​ដ៏​ធំ​មាន​ទម្ងន់​រហូតដល់ ៣ តោន ហើយ​បណ្តោយ​របស់​វា​ប្រវែង ៨ ម៉ែត្រ ។​

​ប្រភេទ Beibeilong Sinensis ពេល​ធំ​ពេញវ័យ​

​ពោលគឺ​អាស្រ័យ​ដោយ (​តាមរយៈ​) បំណែក​ស៊ុត​បែក និង​ឆ្អឹង​របស់​គភ៌​មួយទៀត ដែល​បាន​ងាប់​នៅ​អំឡុងពេល​វា​ទម្លាក់​ពង ហើយ «​គភ៌​នាគ​» នេះ​ត្រូវបាន​កំណត់ថា ស្ថិតនៅ​ក្រុម oviraptorosaurs (​ពួក​បង្គួ​យ​ដើរ​លួច​ស៊ុត​ស៊ី​) មានឈ្មោះ​ហៅថា Beibeilong Sinensis ធ្លាប់មាន​វត្តមាន​លើ​ផែនដី​កាលពី ៩០ លាន​ឆ្នាំមុន ។​

​ថ្វី​ត្បិត​វា​មាន​រោម ស្លាប និង​ចំពុះ តែ​តាម​អ្នក​បូរាណ​វិទ្យា​នោះ គេ​ជឿថា​វា​ពុំ​អាច​ហោះហើរ​បានទេ ព្រោះតែ​ទម្ងន់​ដងខ្លួន​ដ៏​ធំ ហើយ​នឹងមាន​ទម្ងន់​ធ្ងន់​បែបនេះ ៕​