ភ្នំពេញ៖ តាមចម្លើយសារភាពរ បស់ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា បានអោយដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២៣និង៤០នាទី ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ ១៧ឆ្នាំ បានត្រឡប់ពីធ្វើការ មកដល់ខុនដូ ជាន់ទី០៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានគោះទ្វារបន្ទប់ លេខ5F ដែលជនសង្ស័យឈ្មោះ អឿន សុខខេន ហៅ និច ភេទប្រុស អាយុ ១៧ឆ្នាំ និងជនរងគ្រោះ (សព) ឈ្មោះ ស៊ឹម ចន្ធី ហៅ ស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅ ។

ពេលនោះជនសង្ស័យឈ្មោះ អឿន សុខខេន ហៅ និច មិនទាន់បើកទ្វារភ្លាមទេ មួយសន្ទុះទើប បើកទ្វារបន្ទប់ចេញ មកចាប់អូសដៃ ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា (ត្រូវជាប្រពន្ធ) ចូលក្នុង រួចប្រាប់អោយរៀបចំអ៊ីវ៉ាន់ ដើម្បីគេចខ្លួន ហើយជនសង្ស័យឈ្មោះ នេត រស្មីកន្និកា បានសួរមូលហេតុអ្វី បានគេចខ្លួន រួចជនសង្ស័យឈ្មោះ អឿន សុខខេន ហៅ និច (ត្រូវជាប្តី) ប្រាប់ថា ឈ្លោះគ្នាជាមួយម្តាយចុង (ជនរងគ្រោះ) បានវ៉ៃគ្នាជ្រុលដៃ បណ្តាលអោយម្តាយចុង (ជនរងគ្រោះ) ស្លាប់បាត់ហើយ ។

ពេលនោះ ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា បានបើកភ្លើង ឃើញជនរងគ្រោះ ដេកផ្កាប់មុខលើពូក រួចជនសង្ស័យឈ្មោះ អឿន សុខខេន ហៅ និច បានប្រាប់អោយប្រពន្ធជួយ យកភួយរុំសពម្តាយចុង (ជនរងគ្រោះ) អូសយកទៅដាក់ ក្នុងបន្ទប់ទឹក (បន្ទប់ទល់មុខគ្នា) រួចនាំគ្នា រៀបចំអីវ៉ាន់គេចខ្លួន ទៅដេកនៅផ្ទះម្តាយ របស់ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា ស្ថិតនៅសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រហូតដល់ម៉ោង ប្រហែល១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យ ទាំង០២នាក់ប្តីប្រពន្ធ បានជិះម៉ូតូឌុបគ្នាទៅផ្ទះមិត្តភក្តិ ខាងក្រោយវត្តចាស់ ក្បែរសណ្ឋាគារសុខា ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ។

បន្ទាប់មក នៅវេលាម៉ោងប្រហែល ១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល លោកវរៈសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌដង្កោ មានគ្នាចំនួនប្រហែល១០នាក់ បានទៅដល់ផ្ទះម្តាយ របស់ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា ដើម្បីសួរនាំ ប៉ុន្តែគាត់ (ម្តាយរបស់ឈ្មោះ នេត រស្មីកន្និកា) បានលាក់បាំងថា មិនបានឃើញកូនស្រីទេ កម្លាំងយើងក៏ត្រឡប់មកវិញ រួចម្តាយរបស់ឈ្មោះ នេត រស្មីកន្និកា បានទូរស័ព្ទប្រាប់ថា មានសមត្ថកិច្ចមកផ្ទះច្រើនណាស់ មានរឿងអ្វី ឈ្មោះ នេត រស្មីកន្និកា មិនបានប្រាប់រឿងអ្វីទេ ។

រហូតដល់ម៉ោង ប្រហែល០៧និង០០នាទី ជនសង្ស័យទាំង០២នាក់ បាននាំគ្នាទៅមើលកុន ពេលនោះជនសង្ស័យឈ្មោះ នេត រស្មីកន្និកា បានសួរនាំ រឿងហេតុដែលសម្លាប់ម្តាយចុង ទើបជនសង្ស័យឈ្មោះ អឿន សុខខេន ហៅ និច បានប្រាប់ថា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២៣ និង៤០នាទី រូបគេ (អឿន សុខខេន ហៅ និច និងជនរងគ្រោះ) បានដេកមើលទូរទស្សន៍ ចំរៀងខារ៉ាអូខេមានរូបស្រាត នៅលើគ្រែជាមួយគ្នាក្នុងបន្ទប់ ពេលនោះម្តាយចុង ស្លៀកពាក់ខោស្តើងអាវស្តើង បានដេកលក់ ក៏យកជើងគងលើជើងជនសង្ស័យឈ្មោះ អឿន សុខខេន ដោយមិនដឹងខ្លួន ធ្វើអោយជនសង្ស័យឈ្មោះ អឿន សុខខេន មានអារម្មណ៍ផ្លូវភេទ ហើយគួបផ្សំនិងឃើញម្តាយចុង (ជនរងគ្រោះ) ពាក់ខោអាវស្តើងៗ ក៏បានយកកន្ត្រៃកាត់ត្រង់ កន្លែងប្រដាប់ភេទ រួចឡើងពោបពីលើ ចាប់រំលោភសេពសន្ថវៈ រួចជនរងគ្រោះ បានដឹងខ្លួនរើបំរះ ក៏យកកន្ត្រៃបម្រុងចាក់ជនសង្ស័យ ទើបជនសង្ស័យឈ្មោះ អឿន សុខខេន បានទាញយកខ្សែឆ្នាំងអ៊ុត នៅក្បែរនោះ ចងរិត.កមួយទំហឹង រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង ។

ក្រោយពីមើលកុនរួច ជនសង្ស័យទាំង០២នាក់ បាននាំគ្នាទៅដេកនៅផ្ទះមិត្តភក្តិ ក្រោយវត្តចាស់វិញ រហូតដល់ម៉ោង១៤ និង៣០នាទី កម្លាំងសមត្ថកិច្ចអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកធ្វើការសាកសួរតែម្តង ។

តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ អឿន សុខខេន ហៅ និច បានអោយដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ រូបគេបានធ្វើសកម្មភាព យកកន្ត្រៃកាត់ខោជនរងគ្រោះ ចំប្រដាប់ភេទពីខាងមុខ នៅពេលដែល ជនរងគ្រោះកំពុងដេកលក់ រួចឡើងពោបពីលើ បម្រុងធ្វើសកម្មភាព រំលោភសេពសន្ថវៈ តែជនរងគ្រោះភ្ញាក់ដឹងខ្លួន ក៏មានការប្រតាយប្រតប់គ្នា ។

ពេលនោះប្រពន្ធជនសង្ស័យ (នេត រស្មីកន្និកា) បានត្រឡប់មកពីធ្វើការ គោះទ្វារពីខាងក្រៅ រួចជនរងគ្រោះ បានប្រាប់ជនសង្ស័យថា ទៅបើកទ្វារសិនទៅ ពេលជនសង្ស័យដើរចេញទៅ បម្រុងបើកទ្វារ ជនរងគ្រោះបានបិទទ្វារបន្ទប់ ហើយជនសង្ស័យក្រឡេកឃើញ ជនរងគ្រោះបិទទ្វារ និងលើកទូរស័ព្ទបម្រុងនិយាយ ជនសង្ស័យក៏បានរត់ផ្លោះចូលតាមបង្អួច ច្របាច់កជនរងគ្រោះបណ្តាលអោយសន្លប់ រួចដោះយកកងដៃ និងចិញ្ចៀន ហើយបានយកខ្សែឆ្នាំងអ៊ុត រិត.កបន្ថែម បណ្តាលអោយដាច់ខ្យល់ស្លាប់ ទើបបើកទ្វារអោយប្រពន្ធចូល ។

ពេលនោះប្រពន្ធក៏បានសួរថា បងឯងធ្វើអ្វី? ខ្លួនឆ្លើយថា មានទំនាស់ជាមួយម្តាយចុង ហើយបានសម្លាប់គាត់ បាត់ទៅហើយ ដោយប្រាប់ប្រពន្ធរៀបចំ ខោអាវដើម្បីរត់ ចំណែកខ្លួនយកភួយរុំជនរងគ្រោះ អូសទៅលាក់ទុក ក្នុងបន្ទប់ទល់មុខ ហើយនាំគ្នាគេចខ្លួន ទៅដេកនៅផ្ទះរបស់ម្តាយឈ្មោះ នេត រស្មីកន្និកា មួយយប់ ។

លុះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ១១និង៤០នាទី ពួកខ្លួនបានយកកងដៃ ចិញ្ចៀន និងម៉ូតូទៅអោយឈ្មោះ ង៉ែត យកទៅលក់ (ម៉ូតូបញ្ចាំនៅឃ្លាំងរំសេវ បានលុយចំនួន១០០ដុល្លារ, ចិញ្ចៀនលក់បាន ៣០០០០រៀល, កងដៃមិនបានលក់ទេ ព្រោះឈ្មោះ ង៉ែត ប្រាប់ថា ជារបស់កាឡៃ) ចំណែកទូរស័ព្ទចុចពិល ខ្លួនបានបិទម៉ាស៊ីន ។ លុះដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ប្រហែល១៤និង៣០នាទី ខ្លួនកំពុងតែនៅខាងក្រោយវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងជក់ថ្នាំញៀន ក៏ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្តង ៕ ប្រភព៖ kbn-live