កាលពី​វេលា​ម៉ោង ៧ និង ៥៦ នាទី យប់មិញ​នេះ តារា​កំប្លែង​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​ក្រុម​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ CTN នាយ ពាក់​មី បាន​បង្ហោះ​នូវ​រូបភាព​ដ៏​ស្លុតរន្ធត់ ពី​ប្អូនប្រុស​របស់លោក​ដែល​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់​បាន​ស្គាល់ និង​គាំទ្រ​នៅក្នុង​វិស័យ​សិ​ល្បះ​ទាំង​ការ​កំប្លែង និង​សម្តែង​រឿង លោកនាយ គ្រឿន បាន​«​ជួប​គ្រោះថ្នាក់​» ដោយ​អម​ជាមួយនឹង​សារ​សរសេរ​យ៉ាងខ្លី​ថា​៖ «​ប្អូនប្រុស​ខ្ញុំ តែ​តបាល់បុក​ក្បាល​គ្នា​បែក​ធំ​ណាស់​បងប្អូន​អើយ ជួប​ស៊យ​» ។​

​ប៉ុន្តែ នៅក្នុង Status ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ពាក់​មី ដែលដាក់ឈ្មោះថា PekmiCTN បាន​ត្រឹម​សរសេរ​ពីរឿងរ៉ាវប្អូនរបស់ខ្លួន​បានដឹង​ត្រឹម​ប៉ុណ្ណឹង ដោយ​លោក​ពុំបាន​បញ្ជាក់ថា ប្អូនប្រុស​របស់​លោ​កលេ​ង​បាល់ ហើយ​ជួប «គ្រោះថ្នាក់ដ៏​ស៊យ​» បែបនេះ ស្ថិតនៅ​ទីកន្លែង​ណា​នោះទេ ។​

Loading...

​យ៉ាងណាមិញ រូបភាព​ដ៏​ស្លុតរន្ធត់​របស់​នាយ គ្រឿន ក៏បាន​ក្លាយជា «​ផ្ទាំង​ស៊ី​ប​» បាញ់​ឈឺៗ​តែម្តង ពី​សំណាក់​អ្នក​ចូល​ខម​មិន ដោយ​ពួកគេ​បាន​និយាយ​«​ផា​ឲ្យ​» បងប្អូន​ជាតា​រា​កំប្លែង​ទាំង​២​នាក់នេះ​ថា​៖ «​បង​ឆែបមាត់ ប្អូន​ឆែប​ចិញ្ចើម​…», រីឯ​អ្នក​ខ្លះទៀត​បាញ់​ឲ្យ​នាយ គ្រឿន ទៀតថា​៖ «​មកពីគាត់ចូលចិត្តឌឺបងថា​ ឆែប​ ពេក​ ឥលូវ​ បានឆែបពីនាក់ហើយ​
បងឆែបមាត់​ ប្អូន​ ឆែបថ្ងាស់😹
គេថាស្អប់ណាស់​ ជួបណាស់ខិរៗៗៗៗៗ ។​»

​ទោះជា​យ៉ាងណា នោះ​គ្រាន់តែ​ជាការ​និយាយ​លេងសើច​របស់​បងប្អូន​យើង​ដែលជា​អ្នកគាំទ្រ​អ្នក​ទាំងពីរ​ប៉ុណ្ណោះ ៕​