​មន្ត្រី​អនុរក្ស​ពន្ធនាគារ​មួយ ក្នុងប្រទេសរុស្ស៊ី ពិតជា​ពុំ​អាច​ទប់​សំណើច​បាន គ្រា​ដែល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ទិដ្ឋភាព «​ជន​ហែក​គុក​» បែរជា​ជាប់គាំង​ក្នុង​ចម្រឹង​ដែក វេទនា​ជាង​នៅក្នុង​ទ្រុង​ទៀត ។​

Loading...

​គេ​ពុំ​អាច​យល់បាន​ថា ដោយ​ប្រើ​កាយវិការ​បែបណា​ទេ ទើប​អ្នកទោស​រូបនេះ​ញាត់​ខ្លួន​ចូល​រួច​ក្នុង​ប្រ​យោង​តែ​១​គត់ នៃ​ទ្វា​ចម្រឹង​ដែក រួច​ពុំ​អាច​ចេញរួច ។​

​គ្រា​ជាប់គាំង​នៅ​ទីនោះ រួច​ស្រែក​ឲ្យ​គេ​ជួយ បុរស​ជា​ទណ្ឌិត​រូបនេះ​បាន​ឆ្លើយតប​ជាមួយ​សំណួរ​របស់​មន្ត្រី​អនុរក្ស​ដែល​សួរ​បែប​កំប្លែង​ថាៈ «Sanica ឯង​ធ្វើ​អ្វី​នៅទីនេះ ? ហេតុអ្វី​ចាំបាច់​លូច​ចេញ ? អ្នកណា​បង្ខំ​ឲ្យ​ឯង​ធ្វើបែបនេះ ?»​។​

Sanica -​បុរស «​មហា​ស៊យ​» ពុំបាន​មាន​អារម្មណ៍​លេងសើច​ទេ ។ គាត់​គិតតែ​ពី​ស្រែក​ខ្លាំងៗ​៖ «​អ្នក​ជួយសង្គ្រោះ​នៅឯណា ? ហៅ​អ្នក​សង្គ្រោះ​មក​នៅ ។ អ្នកណា​ប្រើ​អស់លោក​ឯង ញាត់​ខ្ញុំ​ចូល​ទ្រុង​នេះ​ធ្វើ​អ្វី ?» ។​

​កាន់តែ​ចុក​ឈាម ឈឺចាប់​ថែមទៀត គ្រា​ទទួលបាន​ចម្លើយ​ថាៈ ប្រពន្ធ​របស់​ឯង​ជា​អ្នក​សំណូមពរ​ឲ្យ​ឃុំ​ខ្លួនឯង ។ ពួក​អនុរក្ស​ពិភាក្សាគ្នា​គិតថា បើកទ្វារ រួច​ចាប់ទាញ​ជើង​វា​ចេញ តែ​បុរស​រូបនេះ​ប្រកែក​ញ៉ា​ញ​ថាៈ «​ឆ្កួត​មែន​ទេ ? កុំ​ទាញ​ខ្ញុំ​ចេញ ប្រហោង​នេះ​អូស​ថយក្រោយ​ពុំបាន​ទេ​!!»៕​