​បញ្ហាសំខាន់​ពី​ការ​ទស្សន៍ទាយ​ទុកជាមុន​របស់​អ្នកគ្រូ​ហុងស៊ុយ​ល្បីល្បាញ​រូបនេះ ពិតជា​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ព្រឺព្រួច ព្រោះថា មុន​នោះ គាត់​ជា​អ្នក​ព្យាករណ៍​ថា មហាសេដ្ឋី​អចលនទ្រព្យ Donald Trump នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​, តែ​ឥឡូវនេះ បែរជា​ព្យាករណ៍​ទុក​ថា​… ។​

​អ្នកគ្រូ​ហុងស៊ុយ Priscilla Lam ព្យាករណ៍​ពី​អនាគត​របស់ Donald Trump

Loading...

Priscilla Lam ជា​ឈ្មោះ​របស់​អ្នកគ្រូ​ហុងស៊ុយ​ចិន រស់នៅ​ហុងកុង​ដ៏​ល្បីល្បាញ​រូបនេះ​បាន​ព្យាករណ៍​ថាៈ Donald Trump កើត​នៅ​ឆ្នាំ​១៩៤៦ ឆ្នាំចរ ធាតុឈើ ។ Trump នឹងមាន​ភ​ព្វ​សំណាងល្អ​នៅ​ឆ្នាំ​២០១៦ ដែល​ជាក់ស្តែង គាត់​បាន​ក្លាយជា​ម្ចាស់​សេត​វិមាន ។ ភ​ព្វ​សំណាងល្អ​នេះ អូសបន្លាយ​បន្ត​ដល់​ឆ្នាំ​២០១៧ ។ ប៉ុន្តែ ពុំ​លើសពី​ពាក់កណ្តាល​ឆ្នាំ​២០១៧ ទេ ជាក់ស្តែង ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ទៅ សុ​បិ​ន្ត​អាក្រក់​របស់ Donald Trump និង​ប្រទេស​អាមេរិក នឹង​ចាប់ផ្តើម​ហើយ ។​

​អ្នកស្រី Lam ចង្អុល​ត្រង់ៗ​ថាៈ «Trump បានធ្វើ​ឲ្យ​មនុស្ស​ច្រើន​ហួសហេតុ គេ​ពិបាក​ទ្រាំ និង​មួម៉ៅ ហេតុនេះ ភ​ព្វ​សំណាង​របស់លោក​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំនេះ រួច​ការលំបាក និង​ប្រឈមមុខ វា​ចាប់ផ្តើម​ផ្ទុះឡើង​ភ្លាម​» ។​

​អាមេរិក​នឹង​ធ្លាក់ចូល​ក្នុង​កល​យុគ ខណៈពេល​ផ្ទុះឡើង​នូវ​បាតុកម្ម​ស្រួចស្រាវ ពួក​បាតុករ​ស្តែងឡើង​នូវ​ការមិន​ពេញចិត្ត​ដល់​កំពូល ហើយ​ចុងក្រោយ ប្រទេស​អាមេរិក​នឹង​ប្រេះឆា ។​

​គួរ​រ​ម្លឺ​កថា អ្នកស្រី Lam ជា​អ្នកជំនាញ​ខាង​មនុស្សសាស្ត្រ ហោរាសាស្ត្រ ណិ​ង​ហុងស៊ុយ ។ ម្យ៉ាងទៀត ការព្យាករណ៍​របស់​អ្នកស្រី ក៏​ប្រហាក់ប្រហែល​ជាមួយនឹង​ព្យាក​រី​ដ៏​ល្បី​២​រូប​ក្នុង​ប្រវត្តិសាស្ត្រ គឺ Baba Vanga និង Nostradamus ៕​

ព្យាការី Baba Vanga និង Nostradamus