សិល្បៈ ៖ ពាក់ព័ន្ធ​រឿង​បែក​គ្នា​ពី​អតីតកាល​រវាង​តារា​កំប្លែង​លោក ​ហុងដា ​និង​អ្នក​នាង​ ឃ្មឹប​ ទោះជា​បាន​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​ក្ដី​ ប៉ុន្តែ​រឿង​អាស្រូវ​ពួក​គេ​ត្រូវ​បាន​លើក​មក​និយាយ​ជា​ថ្មី​ ស្រប​ពេល​ដែល​កូន​ប្រុស​អ្នក​ទាំង​ពីរ​ បាន​សម្លាប់​នារី​ម្នាក់​ ជា​ប្រពន្ធ​ក្រោយ​លោក ​ហុងដា ​។

Loading...

គួរ​បញ្ជាក់​ដែរ​ថា​ កាល​ពី​ជិត​ដប់​ឆ្នាំ​មុន​ប្ដី​ប្រពន្ធ​លោក​ ហុងដា​ បាន​លែងលះ​គ្នា​ ដោយ​មាន​ព័ត៌មាន​យ៉ាង​ស៊ីជម្រៅ​ថា ​ដើម​ហេតុ​នៃ​ការ​បែក​គ្នា​ ប្ដី​ប្រពន្ធ​អ្នក​ទាំង​ពីរ​គឺ​បណ្ដាល​មក​ពី ​ឃ្មឹប ក្បត់​ប្ដី​មាន​ម្ចាស់​ចិត្ត​ថ្មី​ ដែល​ធ្វើ​ឲ្យ​លោក​ ហុងដា ​ទ្រាំ​ទទួល​យក​មិន​បាន​ ប៉ុន្តែ​ព័ត៌មាន​នេះ​ ក្រោយ​បែក​ពី​លោក ហុងដា ​អតីត​តារា​កំប្លែង​ ឃ្មឹប ​មិន​ដែល​បាន​ចេញ​មុខ​ឆ្លើយតប​ទេ​ ហើយ​មួយ​រយៈ​ក្រោយ​មក​ក៏​អវត្តមាន​នាង​ពី​ឆាក​សិល្បៈ​តែម្ដង​។ ទើបតែ​ពេល​កូន​ប្រុស​កើត​មាន​រឿង​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​អតីត​ប្ដី​ទើប​នាង​ចេញ​មុខ​ ជា​មួយ​សភាព​រាងកាយ​មើល​លែង​ចង់​ស្គាល់ ​និង​មាន​ជីវភាព​ទី​ទាល់ក្រ​។

ជា​មួយ​គ្នា​នេះ​ ឃ្មឹប​ ក៏​បាន​បើក​កាយ​រឿង​អតីតកាល​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បែក​ផ្លូវ​ជា​មួយ​ប្ដី​លោក​ ហុងដា​ ហើយ​នាង​ក៏​បាន​បដិសេធ​ថា​ ការ​លែងលះ​របស់​នាង​ជា​មួយ​ប្ដី​(ហុងដា) មិនមែន​មក​ពី​នាង​ក្បត់ចិត្ត​ប្ដី​ទៅ​មាន​អ្នក​ថ្មី​ទេ​ គឺ​ដោយ​សារ​អតីត​ប្ដី​វក់​រឿង​ស្រី​ និង​ល្បែង។​ ការ​លើក​ឡើង​ក្នុង​វីដេអូ ​Live​ ផ្ទាល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ធ្វើ​លោក​ ហុងដា ​ទទួល​យក​មិន​បាន​ឡើយ​ ហើយ​នៅ​មួយ​ម៉ោង​មុន​នេះ​លោក​ក៏​បាន​ចេញ​វីដេអូ​ Live​ផ្ទាល់​តប​ទៅ​អតីត​ប្រពន្ធ​ ដោយ​លោក​គំរាម​ទម្លាយ​រឿង​ពី​អតីតកាល​ជុំ​វិញ​ការ​បែក​គ្នា​។

តារា​កំប្លែង​លោក​ ហុងដា ​បន្ត​ថា​ លោក​ទុក​ពេល​ឲ្យ​មួយ​ថ្ងៃ​ឲ្យ​ ឃ្មឹប ​ចេញ​ Live ​វីដេអូ​សុំទោស​លោក​ បើ​មិន​ដូច្នេះ​ទេ​ ខ្លាច​ក្រែង​លោក​ទ្រាំ​លែង​បាន​មិន​ទុក​មុខ​ឲ្យ​ទម្លាយ​ចេញ​រឿង​ចាស់​ ៕

ប្រភព៖ kqube